
ការសម្រេចបំណងផ្លូវភេទដោយខ្លួនឯងរបស់មនុស្សប្រុស
ការសម្រេចបំណងផ្លូវភេទដោយខ្លួនឯង គឺជាវីធីសាស្រ្ត ដែលមានសុខភាព និងសុវត្ថិភាពល្អបំផុតសម្រាប់មនុស្សក្នុងការ បង្កើតភាពរីករាយលើខ្លួនប្រាណខ្លួនឯង និងដើម្បីបំពេញអារម្មណ៍ ផ្លូវភេទរបស់ខ្លួន។ បុគ្គលម្នាក់ៗអាចសម្រេចបំណងផ្លូវភេទដោយ ខ្លួនឯងបានច្រើនដង ឬអ្នកខ្លះមិនដែលទាល់តែសោះ។ ទាំងនេះ ទាក់ទងនឹងចំណង់ផ្លូវភេទរបស់បុគ្គលម្នាក់ៗ។ ពេលខ្លះអ្នកប្រហែលជាសម្រេចបំណងផ្លូវភេទដោយខ្លួនឯងញឹកញាប់ ឬ មិនញឹកញប់ ហើយពេលខ្លះទៀតអ្នកប្រហែលជា
មានអារម្មណ៍ថាទឹកកាមរបស់អ្នកចេញច្រើនឬតិច ដោយផ្អែកទៅលើការបញ្ចេញទឹកកាមនៅពេលចុងក្រោយបំផុតរបស់អ្នក។ប៉ុន្តែអ្វីដែលអ្នកគួរប្រុងប្រយ័ត្ន និងចងចាំនោះថា តើកាលៈទេសៈណាដែលសមរម្យ ឬមិនសមរម្យសម្រាប់ ការបញ្ចេញអារម្មណ៍ផ្លូវភេទរបស់អ្នក។ ឧទាហរណ៍ អ្នកឃ្លានក្នុងអំឡុងពេលដែលអ្នកកំពុងធ្វើបទសម្ភាសន៍ ការងារ ឬកំពុងប្រឡង អ្នកនឹងមិនចាកចេញពីបន្ទប់ ដើម្បីស្វែងរកអាហារភ្លាមៗនោះទេ។ អ្នកប្រហែលជារង់ចាំ រហូតដល់ពេលដែលសមរម្យមួយ និងទីកន្លែងត្រឹមត្រូវសម្រាប់ ទទួលទានអាហារ។ ទាំងនេះ វាដូចគ្នាទៅនឹងការបញ្ចេញ ចំណង់ផ្លូវភេទរបស់អ្នកដែរ។ អ្នកអាចសម្រេចបំណងផ្លូវភេទ ដោយខ្លួនឯងតិច ឬច្រើនទៅតាមអ្វីដែលអ្នកចង់បានដោយមិន មានផលប៉ះពាល់ទៅលើខ្លួនប្រាណរបស់អ្នកនោះឡើយ ប្រសិនបើទង្វើនេះមិនប៉ះពាល់ដល់កិច្ចការផ្សេងទៀតរបស់អ្នក ដួចជាការញុំា ការគេង ការសិក្សា ឬការធ្វើការងារ។ សូមបញ្ជាក់ផងដែរថា មិនថាអាយុរបស់អ្នកប៉ុន្មាននោះទេ ការសម្រេចបំណងខ្លួនឯងមិនធ្វើឱ្យអ្នក៖ខ្សោយជាងមុន
- ចុះទម្ងន់ ឬទាបជាងមុន
- ជ្រុះសក់
- មានបញ្ហាលើជីវិតអាពាហ៍ពិពាហ៍របស់អ្នក
- លិង្គរបស់អ្នកតូច ឬស្តើងជាងមុន ឬពងស្វាសរបស់អ្នកតូចជាងមុន ទុនជាងមុន ឬបង្កើនភាពជ្រួញ
- លិង្គរបស់អ្នកកោង ឬវៀច
- មិនមានកូន
- មិនមានភាពសប្បាយរីករាយពេលរួមភេទ ឬធ្វើឱ្យដៃគូរបស់អ្នកមិនពេញចិត្តនឹងការរួមភេទ
- ហៀរទឹកកាមពេលយប់ ឬចេញទឹកកាមលឿនពេក
- មានក្លិនខ្លួនមិនល្អ ឬកើតមុន
- បាត់បង់អំណាចផ្លូវភេទ
- បាត់បង់ការចងចាំ
- ស្រឡាញ់ភេទដូចគ្នា
ប្រភព៖ Radhika Chandiramani, Good Time for Everyone: Sexuality questions, feminist answers, 2008
មតិយោបល់