រំលងម៉ឺនុយទំព័រ

ប្រដាប់បន្តពូជ​

ប្រដាប់បន្តពូជ​

ព័ត៌មានសុខភាពយុវវ័យ
2253

ប្រដាប់បន្តពូជ​បុរស និង​នារី មាន​លក្ខណៈ​ខុសគ្នា និង​មាន​តួនាទី​ខុសគ្នា​ដែរ​។​ ១. ប្រដាប់បន្តពូជ​បុរសរួមមាន​៖ -  ​លឹ​ង្គ​ -  ​ពងស្វាស​ -  ​បំពង់​មេជី​វិត​ -  ​ថង់ទឹកកាម​ -  ​ទឹកកាម  (​អាច​ហៀរ​ចេញមក​​ក្រៅ​ពេល​ពេញវ័យហៅថា​សុ​បិ​ន្ត​សើម​) ២. ប្រដាប់បន្តពូជ​នារីរួមមាន​៖ -  យោនី​ -  ​ស្បូន​ -  ​ដៃ​ស្បូន​ -  ​អូ​វ៉ែ​ -  ​មេជី​វិត​ញី (​ជ្រុះ​ធ្លាក់ ១​ខែម្តង​ចាប់ពី​ពេល​ពេញវ័យ​រហូតដល់​​អស់​រដូវ​) -  ​ដោះ (​សម្រាប់​ផលិត​ទឹកដោះ ពេល​មាន​ផៃ្ទ​ពោះ និង​ពេល​បំបៅ​ដោះ​កូន​)

៣. របៀប​ថែទាំ ឬ​អនាម័យ​ប្រដាប់ភេទ​ ​  -  បុរស​ត្រូវ​ដុះលាង​លឹ​ង្គ​ឲ្យ​បាន​ស្អាត​ជានិច្ច ជាពិសេស​ត្រូវ​ដុស​សម្អាត​ផ្នែក​ខាងចុង​លឹ​ង្គ​។ -  ស្ត្រី​ត្រូវ​សម្អាតទ្វារមាស​ឲ្យ​បាន​ស្អាត​ល្អ​។ ក្នុងពេល​មាន​រដូវស្ត្រី​គួរ​ណាស់​សម្អាត​ប្រដាប់ភេទ​យ៉ាងហោចណាស់​ឲ្យ​បាន ២​ដង​ក្នុង​មួយថ្ងៃ​។ ប្រើ​សំឡី​អនាម័យ ឬ​កំណាត់​សំពត​ស្អាត រួច​បោកគក​កំណាត់​សំពត​នោះ​ជាមួយ​សាប៊ូ ហើយ​ហាលថ្ងៃ​ឲ្យ​ស្ងួត ព្រោះ​កំដៅថ្ងៃ​អាច​សម្លាប់​​មេរោគ​បាន​។ ប្រសិនបើ​ប្អូន​ធ្វើការ​កន្លែង​សើម​ (​ដូចជា​នៅ វាលស្រែ​) ចូរ​ប្អូន​ដុសលាង​ខ្លួន​ឲ្យ​បាន​ច្រើនដង​ក្នុង​មួយថ្ងៃ​។ ស្ត្រី​គួរ​ជៀសវាង​ការ​ហែល​ទឹក​ត្រពាំង ឬ​ទន្លេ ដែលមាន​ទឹក​កខ្វក់នៅពេល​​កំពុងមាន​រដូវ​។ ស្ត្រី​គួរ​ជូត ឬ​លាង​សម្អាត​គូថ​ពី​មុខ​ទៅក្រោយ (​ពី​ទ្វារមាស​ទៅ​រន្ធ​គូថ​) បន្ទាប់ពី​បន្ទោ​របង់​រួច​។ ការ​ជូត​សម្អាត​ត្រូវ​ប្រើ​ក្រដាស់​ទន់​ស្អាត​។ ជាការ​ប្រសើរ​គួរតែ​ប្រើ​ទឹកស្អាត សម្រាប់​លាង​សម្អាត​។​ ៤. ការពិត​មួយចំនួន​គួរ​ដឹង​


​ការលាង​សម្អាត​ប្រដាប់បន្តពូជ ជាការ​ចាំបាច់​សម្រាប់​យុវវ័យ​គ្រប់រូប​។ សកម្មភាព​នេះ​គួរ​ធ្វើជា​ប្រចាំ​ពិសេស​នៅ​ចុង​លឹ​ង្គ​សម្រាប់​បុរស​។ លើសពីនេះ​ចំពោះ​យុវនារី​គួរ​ពិនិត្យ​ដោយ​ខ្លួនឯង​នូវ​បម្រែបម្រួល​ប្រព័ន្ធបន្ត​ពូជ​។ ក្នុង​លក្ខណៈខុស​ប្រក្រតី ត្រូវ​ប្រាប់​អ្នក​ដែល​ទុកចិត្ត​ដូចជា ម្តាយ និង​អ្នកគ្រូ ព្រមទាំង​ទៅ​ពិគ្រោះយោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​។​

អត្ថបទដោយ: RHAC

មតិយោបល់