រំលងម៉ឺនុយទំព័រ

អរគុណគ្លីនិករ៉ាក់ដែលធ្វើឱ្យខ្ញុំលែងភ័យព្រួយបារម្ភ

អរគុណគ្លីនិករ៉ាក់ដែលធ្វើឱ្យខ្ញុំលែងភ័យព្រួយបារម្ភ

រឿងជោគជ័យ
701

ជាការពិតនៅក្នុងប្រទេសកម្ពុជាមានមន្ទីរពេទ្យ និងគ្លីនិកឯកជនជាច្រើនដើម្បីផ្ដល់សេវាសុខភាពជូនដល់បងប្អូននៅក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានេះផងដែរក្នុងចំណោមនោះក៍មានគ្លីនិករ៉ាក់ដែលមានក្រុមគ្រូពេទ្យឯកទេសព្យាបាលបញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជជូនដល់អតិថិជនទាំងប្រុស ស្រី វ័យជំទង់ និងវ័យចំណាស់ដែលមានទាំងការថែទាំសុខភាពជាកញ្ចប់ផងដែរ ។ បច្ចុប្បន្នការស្វែងរកសេវាពិនិត្យនិងព្យាបាលបញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជច្រើនក៍ពិតមែន តែប្រសិនបើយើងមិនស្គាល់និងមិនដឹងព័ត៌មានច្បាស់លាស់នោះការទទួលសេវាព្យាបាលមិនប្រាកដថាបានល្អប្រសើរឡើយ ។

ខ្ញុំបាទឈ្មោះ ប្រាក់ សុភា អាយុ ២៨ឆ្នាំ ធ្វើការនៅរោងចក្រ G .W Greenways Textile Co., Ltd.រយៈពេល៥ឆ្នាំមកហើយ ខ្ញុំមិនទាន់មានគ្រួសារទេ។

កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បងស្រី រឹទ្ធ ធីតា ដែលជាមិត្តអប់រំមិត្តក្នុងរោងចក្រ បានដើរតាមជួរដេរ និមួយៗ នៅក្នុងរោងចក្រដើម្បីផ្សព្វផ្សាយ និងពន្យល់ពីបញ្ហាសុខភាពផ្លូវភេទ និងបន្តពូជ ដល់មិត្តរួមគារងារ ហើយស្របពេលខ្ញុំកំពុងមានបញ្ហាផងនោះ ខ្ញុំក៍បានសួរគាត់ តើគ្លីនិករ៉ាក់មានព្យាបាលជំងឺកាមរោគ សម្រាប់បុរសដែរទេ? បងស្រីមិនទាន់បានតបនឹងសំណួរខ្ញុំភ្លាមៗទេ ដោយសារគាត់មិនទាន់ប្រាកដក្នុងចិត្ត តែកាត់បានប្រាប់ថា នឹងសួរទៅបុគ្គលិករ៉ាក់បញ្ជាក់។ បន្ទាប់ពីនោះ ២ថ្ងៃ ខ្ញុំបានទទួលទូរសព្ទពីអ្នកគ្រូខាងអង្គការរ៉ាក់ និងបានសាកសួរព័ត៌មានពីខ្ញុំ និងបានប្រាប់នូវអ្វីដែលខ្ញុំចង់ដឹង គាត់បានប្រាប់ថា គ្លីនិករ៉ាក់មានសេវាព្យាបាលជំងឺកាមរោគ ទាំងបុរស និងស្រ្តី ហើយអាចប្រើកាត បសស បានទៀតផង។ ក្រោយពិបានទទួលព័ត៌មានច្បាស់ហើយ មិនបអ្អង់យូរខ្ញុំបានទៅគ្លីនិករ៉ាក់ សាខាទឹកថ្លា ដើម្បីទទួលសេវាកម្មព្យាបាលជំងឺរបស់ខ្ញុំ តាមការណែនាំរបស់អ្នកគ្រូ។

ខ្ញុំបានទៅទទួលការព្យាបាលបញ្ហារបស់ខ្ញុំនៅគ្លីនិករ៉ាក់ទឹកថ្លា នៅថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៣នេះ ដោយបានប្រើ ប័ណ្ណបសស។ នៅពេលខ្ញុំទៅដល់ អ្នកគ្រូ លោកគ្រូពេទ្យ នៅគ្លីនិករ៉ាក៉បានទទួលខ្ញុំដោយភាពរាក់ទាក់ និងទទួលបានការពិនិត្យដោយយកចិត្តទុកដាក់ ទាំងកន្លែងពិនិត្យឈាម លោកគ្រូផ្ដល់ការព្យាបាល អ្នកគ្រូទទួលភ្ញៀវ និងកន្លែងបើកថ្នាំ ទោះបីជាខ្ញុំប្រើ កាត បសស ដែលមិនមានបង់សេវាបន្ថែមសូម្បីតែមួយរៀលក៏ដោយ។ ក្រោយពីបានពិនិត្យឈាមដើម្បីបញ្ចាក់ពីជំងឺរបស់ខ្ញុំរួចមក លោកគ្រូបានផ្ដល់ថ្នាំសម្រាប់ព្យាបាលដល់ខ្ញុំ និងបានណាត់ត្រឡប់ដើម្បីតាមដានជំងឺឡើងវិញផងដែរ។

«ក្រោយពេលបានទទួលបានការណែនាំ និងព្យាបាលពីគ្រូពេទ្យធ្វើឱ្យខ្ញុំលែងភ័យព្រួយ និងបារម្ភទៀតហើយព្រោះបញ្ហាដែលខ្ញុំជួបប្រទះគឺអាចព្យាបាលជាដាច់បាន»។ ខ្ញុំសូមអរគុណដល់បងធីតា ក៍ដូចជាអ្នកគ្រូខាងរ៉ាក់ គ្រូពេទ្យដែលបានណែនាំនិងទទួលខ្ញុំដោយយកចិត្តទុកដាក់ព្យាបាលទោះបីខ្ញុំប្រើបណ្ណបសសក៍ដោយ ។ ខ្ញុំសូមអរគុណលោកគ្រូ អ្នកគ្រូខាងរ៉ាក់ជាខ្លាំងដែលធ្វើឱ្យជីវិតខ្ញុំស្រស់ថ្លាមកវិញ ខ្ញុំនឹងណែនាំអ្នកដែលមានបញ្ហាដូចខ្ញុំឱ្យទៅព្យាបាលនៅគ្លីនិករ៉ាក់ព្រោះគ្រូពេទ្យមានជំនាញច្បាស់លាស់ រួសរាយ រាក់ទាក់ ព្រមទាំងពន្យល់ និងណែនាំបានច្បាស់ៗ និងមានកាត បសស ជួយកាត់បន្ថយការចំណាយរបស់ខ្ញុំទៀតផង ។

អត្ថបទដោយ: RHAC

មតិយោបល់