រំលងម៉ឺនុយទំព័រ

ជម្រើសដ៏មានសុវត្ថិភាព

ជម្រើសដ៏មានសុវត្ថិភាព

រឿងជោគជ័យ
8

ដានី ជាឈ្មោះដែលក្រុមការងារបានដាក់ឱ្យ នាងមានអាយុ ៣៥ ឆ្នាំ  រស់នៅឃុំមួយក្នុង ស្រុកស្រីស្នំ កំពុងប្រឈមនឹងបញ្ហាជាច្រើន។ ដានីមានប្តី និងកូនបីនាក់ អាយុ ៩ឆ្នាំ ៦ឆ្នាំ និង ៤ឆ្នាំ។ ប្តីរបស់គាត់ តែងតែ ផឹកស្រាជាប្រចាំ មិនដែលបានជួយការងារផ្ទះនោះទេ ដូច្នេះដានីត្រូវមើលថែទាំកូនៗ និងគ្រប់គ្រងផ្ទះតែម្នាក់ឯង​។ ចាប់តាំងពីពេលកូនទី៣ កើតមក នាងមិនមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ចំណាយក្នុងគ្រួសារនោះទេ។ ដោយសារប្ដីនាងមិនខ្វល់ខ្វាយបែបនេះ នាងបានសុំប្ដីលែងលះ ប៉ុន្តែប្តីនាង ប្រកែកមិនព្រម តាមការស្នើសុំនោះទេ។ សំពាធអារម្មណ៍មួយនេះតិតតែធ្វើឱ្យ ដានីចាប់ផ្តើមខ្សោយកម្លាំង ព្រោះតែកង្វល់ចំពោះអនាគតទៅថ្ងៃមុខជាពិសេសកូនៗរបស់នាង។

ពីរខែក្រោយមក ដានីមានផ្ទៃពោះកូនមួយទៀត ស្ថានភាពនេះកាន់តែធ្វើឱ្យគាត់មានភាពអស់សង្ឃឹមបន្ថែមទៀត ដោយមិនដឹងរំពឹងលើអ្វីឡើយ ម្យ៉ាងកូនៗសុទ្ធតែនៅតូច និងគ្មានអ្នកជួយ។ នៅពេលដ៏លំបាកមួយនេះ គាត់បាន ចូលរួមកិច្ចពិភាក្សាស្ដីពីសេវារំលូតដោយសុវត្ថិភាព ដែលរៀបចំឡើងដោយស្ត្រីបង្គោល អង្កការរ៉ាក់   ដែលមានតួនាទីជាសមាជិកគណកម្មាធិកាទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក្នុងភូមិរបស់គាត់ ដែលមានការផ្ដល់ព័ត៌មាន ពីសេវាកម្មរំលូតដោយសុវត្ថិភាព ដែលមានច្បាប់អនុញ្ញាត នៅប្រទេសកម្ពុជា។ ក្រោយពីបានស្វែងយល់ពីព័ត៌មានទាំងនេះរួចមក ដានីបានសុំការពិភាក្សាបន្ថែម ហើយដានីត្រូវបានលើកទឹកចិត្តឱ្យទៅប្រឹក្សាយោបល់ដោយផ្ទាល់បន្ថែមនៅមណ្ឌលសុខភាព ស្លែងស្ពាន ដែលបានទទួលការគាំទ្របច្ចេកទេសដោយអង្គការ រ៉ាក់ ផងដែរ។ ដានីបានសម្រេចចិត្ត ទទួលសេវារំលូត ដែលប្រព្រឹត្តទៅដោយ សុវត្ថិភាព ហើយស្ថានភាពសុខភាពរបស់ដានីក៏មានភាពប្រសើរឡើងវិញដែរ។ បន្ទាប់មក គាត់បានលែងលះ ដាច់ស្រេច ហើយប្តីក៏យល់ព្រមជួយចិញ្ចឹមកូនផងដែរ។ សព្វថ្ងៃ ដានីបានចូលបម្រើការងារ នៅ ហាងលក់វត្ថុអនុស្សាវរីយ៍ មួយកន្លែងក្នុងក្រុងសៀមរាប ហើយកូនៗក៏បានចូលរៀនទៀងទាត់ផងដែរ។ គាត់លើកទឹកចិត្តស្ត្រីផ្សេងទៀតថា «ស្ត្រីយើងមានសិទ្ធិលើសុខភាពផ្លូវភេទ សុខភាពបន្កពូជ ស្ត្រីដែលមានអាយុ ១៨ ឆ្នាំងទៅ អាចស្វែងរក សេវារំលូតសុវត្ថិភាព តាមការចង់បានរបស់នាង, ចៀសវាងរកសេវារំលូតគ្នានសុវត្ថិភាព, ថែរក្សាសុខភាពខ្លួន និងទំនាក់ទំនងបើកចំហរជាមួយដៃគូររបស់ពួកគាត់»​

រឿងរបស់ដានី បានឆ្លុះបញ្ជាំងពីលទ្ធផលនៃការសិក្សាថ្មីៗរបស់ រ៉ាក់ លើស្ត្រីចំនួន 171 នាក់ ក្នុងស្រុកស្រីស្នំ និងក្រឡាញ់ ខេត្តសៀមរាប។ ការសិក្សាបានបង្ហាញថា ប្រហែល 53% ស្ត្រីបានស្គាល់ (WC/CCWC) នៅភូមិរបស់ពួកគេ ជាទូទៅតាមរយៈកិច្ចប្រជុំពិភាក្សាក្នុងសហគមន៍ ឬការពិភាក្សាផ្នែកសុខភាព។ ការយល់ដឹង និងការចូលរួមខ្ពស់ជាងគេគឺសម្រាប់ស្ត្រីមានវ័យចំណាស់  អ្នកមានគ្រួសារ រឺស្វាម៉ី និងអ្នកធ្វើស្រែ ចម្ការ។ ខណៈស្ត្រីវ័យក្មេងនៅលីវ និងប្រជាជានបម្លាស់ទីញឹកញាប់មានការយល់ដឹងតិចជាង។ ក្នុងចំណោមស្ត្រីដែលចូលរួមក្រុមពិភាក្សា WC, 77% បានដឹងថា ការរំលូតត្រូវបានច្បាប់អនុញ្ញាតនៅកម្ពុជា។ ស្ត្រីភាគច្រើនពេញចិត្តទៅ មណ្ឌលសុខភាព ដោយសារតម្លៃសមរម្យ នៅជិតផ្ទះ និងទុកចិត្តបាន ខណៈស្ត្រីមួយចំនួនបានជ្រើសរើស សេវាឯកជន រួមទាំង គ្លីនិករ៉ាក់ ដើម្បីឯកជនភាព សេវារហ័ស និងការថែទាំដែលទុកចិត្តបាន។

រឿងរបស់ដានី និងលទ្ធផលស្ទង់មតិ បង្ហាញពីប្រសិទ្ធភាពនៃការអប់រំក្នុងសហគមន៍ និងសេវាសុវត្ថិភាពក្នុងការជួយស្ត្រីក្នុងការជ្រើសរើស ជម្រើសដែលមានសុវត្ថិភាព មានឥរិយាបទប្រុងប្រយ័ត្ន និងថែរក្សាសុខភាព។ ស្ត្រីអាចជ្រើសរើសបានទាំងមណ្ឌលសុខភាពសាធារណៈ ឬ គ្លីនិករ៉ាក់ ដើម្បីរក្សា​ ឯកជនភាព គុណភាព ដែលមានសុវត្ថិភាព និងទុកចិត្តបាន

អត្ថបទដោយ: RHAC

មតិយោបល់