
ជ្រើសរើសបុគ្គលិក៖ ជំនួយការរដ្ឋបាល និងលទ្ធកម្ម
តួនាទី: ជំនួយការរដ្ឋបាល និងលទ្ធកម្ម
ទីតាំង: ការិយាល័យកណ្តាលរាជធានីភ្នំពេញ
បិទទទួលពាក្យ: ២៩ ខែឧសភា ឆ្នាំ ២០២៥
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) គឺជាអង្គការឈានមុខគេដែលធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទដោយរាប់បញ្ចូលសុខភាពមាតា ទារក និងបង្ការអេដស៍។ បច្ចុប្បន្នរ៉ាក់កំពុងប្រតិបត្តិគម្រោងក្នុង១៩ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រោមអភិបាលកិច្ចរបស់មន្រ្តីធនធានមនុស្ស និងរដ្ឋបាល៖ ជំនួយការរដ្ឋបាល និងលទ្ធកម្មមានភារកិច្ចដូចខាងក្រោម៖
ជួយគាំទ្រកិច្ចការងារលទ្ធកម្ម តាមរយៈការទាក់ទងជាមួយអ្នកផ្គត់ផ្គង់ក្នុងការទិញសម្ភារ បច្ចុប្បន្នភាពរបាយការណ៍សារពើភ័ណ្ឌជារៀងរាល់ខែ គ្រប់គ្រងទ្រព្យសម្ភាររបស់ស្ថាប័នទៅតាមគោលការណ៍ណែនាំរបស់ស្ថាប័ន រៀបចំដឹកជញ្ជូនសម្ភារទៅតាមទីតាំងការងារនានាឬកម្មវិធីនានា ទុកដាក់ឯកសារទិញសម្ភារនានា និងរបាយការណ៍សារពើភ័ណ្ឌ
កិច្ចការងាររដ្ឋបាល៖ ធានាអនាម័យជុំវិញបរិវេនអាគារមានភាពស្អាត ធានាសុខសុវត្ថិភាពរបស់បុគ្គលិក គ្រប់គ្រងស្តុកសម្ភារប្រើប្រាស់ក្នុងការិយាល័យ ចូលរួមរៀបចំការប្រជុំឬវគ្គបណ្តុះបណ្តាលនានា
ធ្វើការងារផ្សេងៗទៅតាមការស្នើសុំ
លក្ខណៈសម្បត្តិ:
សញ្ញាបត្របរិញ្ញាបត្រ ឬប្រហាក់ប្រហែល
មានបទពិសោធន៍ការងារលើផ្នែកលទ្ធកម្ម និងរដ្ឋបាល យ៉ាងតិច១ឆ្នាំ
ចេះរៀបចំទុកដាក់ឯកសារបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់
មានសមត្ថភាពសរសេរ និងទំនាក់ទំនង ទាំងភាសាអង់គ្លេស និងខ្មែរ
ចេះប្រើប្រាស់ Computer Microsoft Offices, Excel, Internet and Email
អាចធ្វើដំណើរទៅបំពេញការងារនៅតាមបណ្តាលខេត្តម្តងម្កាល
មានឆន្ទៈក្នុងការរៀនសូត្រ ស្រលាញ់កិច្ចការងាររដ្ឋបាល
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦ , E-mail : admin@rhac.org.kh
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់