
ដំណឹងជ្រើសរើសបុគ្គលិក៖មន្រ្តីរដ្ឋបាល និងជំនួយការរដ្ឋបាលនៅភ្នំពេញ
រ៉ាក់ ធ្វើការផ្នែកសុខភាពស្រ្តី សុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិ ។ យើងធ្វើការជាមួយស្ត្រី យុវវ័យ និងក្រុមងាយរងគ្រោះនានាក្នុងទីប្រជុំជន និងក្នុងទីជនបទ ចំនួន១៩ ខេត្ត ក្រុង ក្នុងប្រទេសកម្ពុជា។
រ៉ាក់ ត្រូវការជ្រើសរើស មន្រ្តីរដ្ឋបាល ១នាក់ និងជំនួយការរដ្ឋបាល ១នាក់ ដើម្បីបម្រើការងារនៅទី ស្នាក់ការកណ្តាលរបស់រ៉ាក់ក្រុងភ្នំពេញ។
បេក្ខជនត្រូវមានចំណេះដឹង និងបទពិសោធន៍ដូចខាងក្រោម៖
មានសញ្ញាប័ត្រមហាវិទ្យាល័យ ផ្នែកគ្រប់គ្រង ឬសញ្ញាប័ត្រប្រហាក់ប្រហែល។
មានបទពិសោធន៍ធ្វើការយ៉ាងតិច៣ឆ្នាំក្នុងការងាររដ្ឋបាល និងលទ្ធកម្មចំពោះមន្រ្តីរដ្ឋបាល។
មានបទពិសោធន៏ធ្វើការងារក្នុងការិយាល័យ ឬការងារលទ្ធកម្មចំពោះជំនួយការរដ្ឋបាល។
មានសមត្ថភាពសរសេររបាយការណ៏ និងសរសេរកំណត់ហេតុប្រជុំ។
គោរពសិទ្ធសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។
មានចំណេះដឹងក្នុងការប្រើ Computer ជាពិសេស Microsoft Office ច្បាស់លាស់។
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្ដិរូបសង្ខេប និងពាក្យសុំបម្រើកាងារមានបញ្ជាក់ពីមុខដំណែង និងទីតាំងបម្រើការងារដូចប្រកាសខាងលើ មកកាន់ការិយាល័យកណ្តាលរបស់ រ៉ាក់ (RHAC) នៅផ្ទះលេខ ១៣៨ ផ្លូវលេខ ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ តាមរយៈសារអេឡិចត្រូនិក info@rhac.org.kh ។ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង៥ ល្ងាច។ សូមទាក់ទងទូរស័ព្ទលេខ 023 882 046 ដើម្បីសាកសួរព័ត៌មានលំអិតអំពីការងារខាងលើ។ ដើម្បីដឹងអំពីរ៉ាក់បន្ថែមសូមមើល www.rhac.org.kh ឬ RHAC Social Page។
ការងារផ្សេងៗទៀត👇
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់