រំលងម៉ឺនុយទំព័រ

ដំណឹងជ្រើសរើសបុគ្គលិក៖ មន្រ្តីសហគមន៍

ដំណឹងជ្រើសរើសបុគ្គលិក៖ មន្រ្តីសហគមន៍

អាជីព និងឱកាស
10

រ៉ាក់ធ្វើការផ្នែកសុខភាពស្រ្តី សុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិ ។ យើងធ្វើការជាមួយស្ត្រី យុវវ័យ និងក្រុមងាយរងគ្រោះនានាក្នុងទីប្រជុំជន និងក្នុងទីជនបទ ចំនួន១៩ ខេត្ត ក្រុង ក្នុងប្រទេសកម្ពុជា។

រ៉ាក់ត្រូវការជ្រើសរើស មន្ត្រីសហគមន៍ ១នាក់ ដើម្បីបម្រើការងារ​នៅក្នុងគម្រោងសុខភាពយុវវ័យ ដែលមានទីតាំងនៅមណ្ឌលយុវវ័យរ៉ាក់ខេត្តកំពត។

បេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • មានសញ្ញាប័ត្របរិញ្ញាប័ត្រដែលពាក់ព័ន្ធសុខភាពសាធារណៈ ឬសញ្ញាប័ត្រប្រហាក់ប្រហែល។

  • មានបទពិសោធន៍ធ្វើការយ៉ាងតិច ២ ឆ្នាំក្នុងការងារសុខភាពសាធារណៈ។

  • មានបទពិសោធន៏ធ្វើការពាក់ព័ន្ធ សុខភាពផ្លូវភេទ និង សុខភាពបន្តពូជជាមួយក្រុមងាយរងគ្រោះ។

  • មានអាកប្បកិរិយាល្អ ស្មោះត្រង់ អាចធ្វើការងារជាក្រុម អាចជិះម៉ូតូចុះតាមសហគមន៍បាន។

  • គោរពសិទ្ធសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ របស់ក្រុមគោលដៅ។

  • មានឆន្ទៈធ្វើការងារក្រោមសំពាធ។

  • មានចំណេះដឹងភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ Computer Word, Excel, Power Point and Drive

តួនាទីនិងការទទួលខុសត្រូវចម្បង៖

  • បង្កើតទំនាក់ទំនងល្អជាមួយសាកលវិទ្យាល័យគោលដៅដើម្បីស្នើសុំការគាំទ្រលើការរៀបចំជាព្រឹត្តិការណ៍ និងក្រុមពិភាក្សា ជាមួយសិស្សនិស្សិត អំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ។

  • ជួយ PPO ក្នុងការសម្របសម្រួលជាមួយមន្ទីរអប់រំ និងការិយាល័យអប់រំ យុវជន និងកីឡា និងរៀបចំជារបាយការណ៍លទ្ធផលការងារ ។  

  • សម្របសម្រួល និងគាំទ្រក្រុមយុវវ័យបង្គោលក្រៅសាលានៅតាមស្រុកគោលដៅ ។

  • គាំទ្រ និងសម្របសម្រួល ក្រុមបណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព ហៅកាត់ថា RYNH ។

  • រៀបចំជាព្រឹត្តិការណ៍ ក្រុមពិភាក្សា នៅតាមសាកលវិទ្យាល័យ វិទ្យស្ថានបណ្តុះណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានឯកជន និងអង្គការដៃគូ ដើម្បីផ្សព្វផ្សាយអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ។

  • គាំទ្រ អ្នកអប់រំសុខភាពយុវវ័យ YHE លើដំណើរការសកម្មភាពនៅមណ្ឌលយុវវ័យ

  • បញ្ចូលទិន្នន័យគម្រោងចូលទៅក្នុងប្រព័ន្ធ M&E ប្រចាំសប្តាហ៍ និងប្រចាំខែ

  • រៀបចំផែនការ និងរបាយការណ៍ប្រចាំសប្តាហ៍ និងប្រចាំខែ ផ្ញើជូន PPO

របៀបដាក់ពាក្យសុំបម្រើការងារ៖

បេក្ខជន-បេក្ខនារីដែលមាន​ចំណាប់​អារម្មណ៍ សូមផ្ញើប្រវត្ដិ​រូប​សង្ខេប និងពាក្យសុំបម្រើកាងារមានបញ្ជាក់ពីមុខដំណែង និងទីតាំងបម្រើការងារដូចប្រកាសខាងលើ មក​កាន់ការិយាល័យ​កណ្តាលរបស់ ​រ៉ាក់ (RHAC) នៅ​ផ្ទះលេខ ១៣៨ ផ្លូវលេខ ២០០៩ ​សង្កាត់ទឹកថ្លា ​ខណ្ឌ​​សែនសុខ រាជធានីភ្នំពេញ​ ឬ ​តាម​រយៈ​​សារ​អេឡិច​​​​​​​​​ត្រូនិក hr@rhac.org.kh។​ ចាប់​​ផ្ដើម​ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ​វេលា​ម៉ោង៥ ល្ងាច​។ សូម​ទាក់ទង​ទូរស័ព្ទលេខ 023 882 046  ដើម្បីសាកសួរព័ត៌មានលំអិតអំពីការងារខាងលើ។ ដើម្បីដឹងអំពីរ៉ាក់បន្ថែមសូមមើល www.rhac.org.kh ឬ RHAC Social Page។

ការងារផ្សេងៗទៀត👇

Job Announcement: Digital Media Officerhttps://shorturl.at/LrESp

ដំណឹងជ្រើសរើសបុគ្គលិក៖ មន្រ្តីរដ្ឋបាលhttps://shorturl.at/lQlQy

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046

មតិយោបល់