
ដំណឹងជ្រើសរើសបុគ្គលិក៖ មន្រ្តីសហគមន៍ (ខេត្តស្ទឹងត្រែង)
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និង សិទ្ធិ ។ អង្គការរ៉ាក់បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាពដែលមានគុណភាពជូនប្រជាជន។ អង្គការរ៉ាក់សហការជាមួយអង្គការជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងផែនការគ្រួសារ (JOICFP) បានទទួលមូលនិធិពី MSD សម្រាប់មាតា ដើម្បីអនុវត្តគម្រោងរយៈពេល ៣ ឆ្នាំ (២០២៥-២០២៧)។ គម្រោងនេះគឺលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពមាតា និងទារកប្រកបដោយគុណភាព និងផែនការគ្រួសារសម្រាប់ស្ត្រីក្នុងវ័យបន្តពូជ ដោយផ្តោតលើប្រជាជនដែលងាយរងគ្រោះ ដូចជាក្មេងស្រីជំទង់ និងបុគ្គលមកពីក្រុមជនជាតិដើមភាគតិច និងជនជាតិភាគតិចក្នុងខេត្តស្ទឹងត្រែង។ គម្រោងនេះបាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងខេត្តស្ទឹងត្រែង ក្នុងគោលបំណង (១)ពង្រឹងគុណភាពសេវាសុខភាពបន្តពូជនៅមណ្ឌលសុខភាព និង(២)ដោះស្រាយរបាំងវប្បធម៌ និងសង្គមចំពោះអាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះក្នុងវ័យជំទង់ក្នុងខេត្តស្ទឹងត្រែង។
ភារកិច្ច និងការទទួលខុសត្រូវរបស់មន្រ្តីសហគមន៍៖
ប្រមូលទិន្នន័យអតិថិជនទទួលសេវាពិនិត្យផ្ទៃពោះ សម្រាល ពិនិត្យក្រោយសម្រាល និងសេវាពន្យារកំណើត និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធទិន្នន័យរបស់អង្គការរ៉ាក់
ចុះពិនិត្យតាមដានក្រុមទ្រទ្រង់សុខភាពភូមិ និងយុវវ័យបង្គោលក្នុងការធ្វើការអប់រំក្រុមនៅក្នុងភូមិ និងក្នុងសាលារៀន។
ចុះជួបផ្ទាល់ឬទូរស័ព្ទទៅអ្នកចូលរួមរបស់ក្រុមទ្រទ្រង់សុខភាពភូមិ និងរបស់យុវវ័យបង្គោល ដើម្បីផ្ទៀងផ្ទាត់មើលភាពត្រឹមត្រូវនៃទិន្នន័យរាយការណ៍។
ប្រមូលរបាយការណ៍ប្រចាំខែរបស់ក្រុមទ្រទ្រង់សុខភាពភូមិ និងរបស់យុវវ័យបង្គោលដែលធ្វើការអប់រំក្រុម និង បញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ ប្រព័ន្ធទិន្នន័យរបស់អង្គការរ៉ាក់
ចូលរួមកិច្ចប្រជុំស្រុកនិងឃុំប្រចាំខែ ដើម្បីធ្វើបច្ចុប្បន្នភាពសកម្មភាពមណ្ឌលសុខភាព និងសហគមន៍ ផ្តល់មតិយោបល់ និងអនុសាសន៍ដល់ស្រុកនិងឃុំ
សហការជាមួយមន្ទីរសុខាភិបាលខេត្តនិងស្រុកប្រតិបត្តិ ដើម្បីតាមដានគុណភាពសេវាកម្មសុខភាពមាតា និងយុវវ័យនៅកម្រិតមណ្ឌលសុខភាព។
បេក្ខជនមន្ត្រីសហគមន៍ត្រូវមានគុណវឌ្ឍន៍ដូចខាងក្រោម
មានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកសុខាភិបាលសាធារណៈ ឬ វិទ្យាសាស្ត្រសង្គម ឬ ជំនាញពាក់ព័ន្ធ
មានបទពិសោធន៍ក្នុងការធ្វើការក្នុងសហគមន៍ យ៉ាងតិច ២ ឆ្នាំ ជាពិសេសពាក់ព័ន្ធជាមួយប្រព័ន្ធសុខភាពសាធារណៈ។
មានចំណេះដឹងល្អអំពីបច្ចេកវិទ្យាឌីជីថល និងទំនាក់ទំនង។
មានជំនាញកុំព្យូទ័រក្នុងកម្មវិធី MS Word, Excel, PowerPoint, Internet, Email។
អាចនិយាយ អាន ស្ដាប់ និងសរសេរភាសាខ្មែរ និង អង់គ្លេសបាន
ស្គាល់ភូមិសាស្រ្តខេត្តស្ទឹងត្រែង
មានជំនាញសរសេររបាយការណ៍ជាភាសាខ្មែរ
គោរពសិទ្ធិសុខភាពផ្លូវភេទ និង សុខភាពបន្តពូជ
របៀបដាក់ពាក្យ
សូមផ្ញើរ ប្រវត្តិរូប និង លិខិតសុំដាក់បម្រើការងារ ដោយសរសេរតួនាទីដែលចង់បម្រើការឲ្យបានច្បាស់ និងផ្ញើលិខិតមកកាន់អាសយដ្ឋាន៖ ផ្ទះលេខ១៣៨ ផ្លូវ ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីម៉ែល៖ hr@rhac.org.kh។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០២៣ ៨៨២ ០៤៦។ ព័ត៌មានលំអិតអំពី RHAC អាចរកបានតាមគេហទំព័រ www.rhac.org.khឬទំព័របណ្ដាញសង្គម RHAC Social Page ។ ឈប់ទទួលពាក្យបន្ទាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៦។
ការងារផ្សេងៗទៀត👇
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់