
ដំណឹងជ្រើសរើសបុគ្គលិក៖ ២ ដំណែង
១. មន្ត្រីអប់រំសហគមន៍ (Provincial Field Officer) ចំនួន ០១ រូប ទីតាំងនៅខេត្តកំពត
២. អ្នកអប់រំសុខភាពយុវវ័យ (Youth Health Educator) ចំនួន ០១ រូប ទីតាំងនៅខេត្តកំពត
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ។ អង្គការរ៉ាក់បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាពដែលមានគុណភាពជូនប្រជាជន។ កម្មវិធីសុខភាពយុវវ័យរបស់អង្គការរ៉ាក់ បាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងខេត្តកំពត ខេត្តសៀមរាប និង ខេត្តបាត់ដំបង ក្នុងការលើកកម្ពស់សុខភាពតាមរយៈ (១)ការអប់រំលើរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយនៅក្នុងសាលារៀន, (២) ផ្សព្វផ្សាយចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅកាន់យុវវ័យក្រៅសាលា និង សិស្សនិស្សិតសាកលវិទ្យាល័យ។
ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីអប់រំសហគមន៍៖
ផ្តល់ការគាំទ្រសកម្មភាពអប់រំរបស់យុវវ័យបង្គោល និងកៀរគរយុវវ័យដើម្បីធ្វើក្រុមពិភាក្សានៅតាមសហគមន៍។
ប្រមូលព័ត៌មាន និងរបាយការណ៍នានាអំពីការអប់រំ ការធ្វើក្រុមពិភាក្សាជាប្រចាំរបស់យុវវ័យបង្គោល
សហការជាមួយបុគ្គលិកគម្រោង ក្នុងការរៀបចំកិច្ចប្រជុំប្រចាំត្រីមាស (ជាមួយយុវវ័យបង្គោល) ការធ្វើយុទ្ធនាការ ព្រឹត្តិការណ៍ ទិវាផ្សេងៗ និងការធ្វើញត្តិជាដើម។
ដឹកនាំយុវវ័យបង្គោល ចូលរួមប្រជុំប្រចាំខែជាមួយគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ ដើម្បីតាមដានអំពីញត្តិដែលបានដាក់ និងលើកឡើងពីបញ្ហាដែលកើតមានឡើងជុំវិញសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ នៅក្នុងសហគមន៍។
ចូលរួមគាំទ្រជាគំនិតផ្តួចផ្តើមរបស់បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព
ធ្វើការជាមួយមន្រ្តីសម្របសម្រួលថ្នាក់ខេត្តលើកិច្ចសហការជាមួយនាយកសាលារៀន និងសិស្សដើម្បីឱ្យសិស្សបានស្គាល់ និងមកលេងមណ្ឌលយុវវ័យ
ធ្វើថវិកាប្រចាំខែ និងធ្វើរបាយការណ៍ចំណាយ
អប់រំលើសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងធ្វើព្រឹត្តិការណ៍ នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន
បេក្ខជនអប់រំសហគមន៍ត្រូវមានគុណវឌ្ឍន៍ដូចខាងក្រោម
មានបរិញ្ញាបត្រ ផ្នែកសុខាភិបាលសាធារណៈ ឬ វិទ្យាសាស្ត្រសង្គម ឬ ជំនាញពាក់ព័ន្ធ
មានបទពិសោធន៍គ្រប់គ្រងគម្រោង និងធ្វើការងារក្នុងសហគមន៍យ៉ាងតិច ២ ឆ្នាំ
មានបទពិសោធន៍ធ្វើការជាមួយយុវវ័យ គ្រូ អាជ្ញាធរ មន្ទីរអប់រំ និងអ្នកពាក់ព័ទ្ធមានចំណេះដឹង និងធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ
មានចំណេះដឹង ផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ
ស្គាល់ភូមិសាស្ត្រខេត្តកំពត
អាចនិយាយ អាន ស្ដាប់ និងសរសេរភាសាខ្មែរ និងអង់គ្លេសបាន
គោរពសិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ
មានជំនាញប្រើប្រាស់កុំព្យូទ័រ MS. Word, Excel, Power Point, Internet និង Email។
ភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកអប់រំសុខភាពយុវវ័យ
ធ្វើការជាមួយ មន្ត្រីគម្រោង បុគ្គលិក អ្នកពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ក្នុងរៀបចំផែនការអប់រំយុវ័យតាមសាលាទាំងបួន អំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ជាពិសេសការគ្រប់គ្រងអនាម័យពេលមករដូវរបស់ក្មេងស្រី
រៀបចំសម្ភារៈអប់រំនានា និងដំណើរការប្រជុំអប់រំដល់សិស្សានុសិស្សនៅសាលារៀន
ជួយគាំទ្រលោកគ្រូ អ្នកគ្រូសម្រាប់ដំណើរនៃការអប់រំនៅតាមសាលា និងប្រមូលរបាយការណ៍
សហការជាមួយមន្ត្រីគម្រោង បុគ្គលិក អ្នកពាក់ព័ន្ធ និងដឹកនាំយុវវ័យបង្គោល ក្នុងការរៀបចំការប្រជុំ សិក្ខាសាលា ព្រឹត្តិការណ៍ផ្តួចផ្តើមរបស់យុវវ័យ ទិវា និងយុទ្ធនាការនានា
ជួយក្នុងការគៀងគរការចូលរួមរបស់យុវវ័យ និងប្រជាជននៅតាមសហគមន៍ ឱ្យចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នានាទាក់ទងទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ
ចូលរួមប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ
រក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកគម្រោងអ្នកពាក់ព័ន្ធ និងដៃគូអង្គការក្រៅរដ្ឋាភិបាលនៅថ្នាក់ខេត្ត ដើម្បីលើកកម្ពស់កម្មវិធីរបស់អង្គការរ៉ាក់
ចូលរួមក្នុងការផលិតសម្ភារៈអប់រំ បង្កើតសារអប់រំសម្រាប់ការងារតស៊ូមតិនៅក្នុងព្រឹត្តិការណ៍នានា
បំពេញកិច្ចការងារផ្សេងៗទៀតទៅតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង
បេក្ខជនអ្នកអប់រំសុខភាពយុវវ័យត្រូវមានគុណវឌ្ឍន៍ដូចខាងក្រោម៖
មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបរិញ្ញាបត្រផ្សេងៗ
អាចអាននិងយល់ជាភាសាអង់គ្លេសបានខ្លះៗ និងអាចសរសេរភាសាខ្មែរបានច្បាស់
គោរពសិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ
អាចប្រើប្រាស់កុំព្យូទ័រ MS. Word, Excel ។
របៀបដាក់ពាក្យ
សូមផ្ញើប្រវត្តិរូប និងលិខិតសុំដាក់បម្រើការងារ ដោយសរសេរតួនាទីដែលចង់បម្រើការឱ្យបានច្បាស់ និងផ្ញើមកកាន់អាសយដ្ឋាន៖ ផ្ទះលេខ១៣៨ ផ្លូវ ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីម៉ែល៖ hr@rhac.org.kh។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០២៣ ៨៨២ ០៤៦។ ព័ត៌មានលំអិតអំពី RHAC អាចរកបានតាមគេហទំព័រ www.rhac.org.kh ឬទំព័របណ្ដាញសង្គម RHAC Social Page ។ ឈប់ទទួលពាក្យបន្ទាប់ពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។
ការងារផ្សេងៗទៀត👇
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់