រំលងម៉ឺនុយទំព័រ

ដំណឹងជ្រើសរើសបុគ្គលិក៖ Media Assistant

ដំណឹងជ្រើសរើសបុគ្គលិក៖ Media Assistant

អាជីព និងឱកាស
62

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា(RHAC) ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទ​ ដោយរាប់បញ្ចូលសុខភាពមាតា ទារក និងបង្ការអេដស៍។ RHAC កំពុងអនុវត្ដគម្រោងនៅខេត្ដ/ក្រុងចំនួន ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា​ ក្នុង​នោះ​គម្រោង​បង្ការអេដស៍ភូមិភាគឧត្ដរ ក៏កំពុងអនុវត្ដការងាររបស់ខ្លួនយ៉ាងសកម្មចំនួន ១៣​ ខេត្ដ។

បច្ចុប្បន្ន​ អង្គការ កំពុងស្វែងរកបេក្ខជនមានទេពកោសល្យ សមត្ថភាព និង​បទពិសោធន៍ ដើម្បីបំពេញការងារ ក្នុង​មុខតំណែង៖ ជំនួយការផ្សព្វផ្សាយតាមបណ្តាញសង្គម ឬ​ Media Assistant ចំនួន​១រូប នៅស្នាក់ការកណ្ដាលរបស់​RHAC

ភារៈកិច្ចចំបង

  • ផលិតសារអប់រំជាអត្ថបទ រូបភាព វីដេអូខ្លី ស្តីពីការបង្ការ​ជំងឺ​អេដស៍ កាមរោគ ដើម្បី​ផ្ដល់​សារ​ជាក់លាក់ដល់​ក្រុមគោលដៅងាយរងគ្រោះ ក្នុង​ការជំរុញ​ការពារខ្លួនដោយ​ប្រើស្រោម ថ្នាំព្រឹប និង​ការធ្វើតេស្តរក​មេរោគអេដស៍។

  • បញ្ជូនសារអប់រំសុខភាពជាអត្ថបទ រូបភាព វីដេអូអប់រំខ្លី ទៅ​ក្រុម​បុរសស្រឡាញ់បុរស (MSM) អ្នកបំប្លែងភេទ (TG) និង​ស្រ្តីបំរើ​ការ​ក្នុង​សេវាកម្សាន្ត​ (FEW ) និងបុគ្គលិកខេត្ដ តាម​រយៈបណ្ដាញ​សង្គម និង​​ Dating app

  • ប្រមូល និងចងក្រងករណីសិក្សាតាមការចុះសម្ភាសន៍ផ្ទាល់​ជាមួយជនរងគ្រោះ ឬជន​ងាយរងគ្រោះនៅខេត្ដគោលដៅទាំង១៣ នៃគម្រោងបង្ការអេដស៍ភូមិភាគឧត្ដរ។

  • ជួយបង្ហាត់បុគ្គលិកខេត្ត​លើ​ការប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា និង​ Dating app ​នៅ​កន្លែង​ធ្វើ​ការ​ជាក់ស្ដែង

  • ជួយរៀបចំវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកគ្រប់គ្រងគោលដៅ (OW)​ តាមខេត្ដ។

 លក្ខណៈសម្បត្តិ:

  • បរិញ្ញាបត្ររង Social Communication, IT ឬសញ្ញាបត្រប្រហាក់ប្រហែល

  • បទពិសោធន៍​ការងារ​យ៉ាងតិចបី​ឆ្នាំ ក្នុងការផលិតសារអប់រំ និងផ្សាយតាមបណ្ដាញ​សង្គម និង​Dating app 

  • មានសមត្ថភាពសរសេរ និងទំនាក់ទំនងល្អទាំងភាសាអង់គ្លេស និងខ្មែរ

  • ចេះប្រើប្រាស់កម្មវិធី computer ក្នុងការកាត់តរូបភាព វីដេអូ និង Microsoft Offices.

របៀបដាក់ពាក្យសុំបម្រើការងារ:

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យនៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា(RHAC) ដែលមានអាស័យដ្ឋាន សង្កាត់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ ០២៣ ៨៨២ ០៤៦ , E-mail : hr@rhac.org.kh

  • ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី២០ ខែមករាឆ្នាំ២០២៦

  • ឈប់ទទួលពាក្យនៅ ថ្ងៃទី៣០ខែមករាឆ្នាំ២០២៦ វេលាម៉ោង​ ៥ល្ងាច

ការងារផ្សេងៗទៀត👇

ដំណឹងជ្រើសរើសបុគ្គលិក៖ អ្នកគ្រប់គ្រងក្រុមគោលដៅ-Outreach Workerhttps://shorturl.at/nYC3z

ដំណឹងជ្រើសរើសបុគ្គលិក៖ មន្រ្តីសហគមន៍https://shorturl.at/WrOpg

Job Announcement: Digital Media Officerhttps://shorturl.at/LrESp

ដំណឹងជ្រើសរើសបុគ្គលិក៖ មន្រ្តីរដ្ឋបាលhttps://shorturl.at/lQlQy

អត្ថបទដោយ: RHAC

របៀបដាក់ពាក្យ

សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046

មតិយោបល់