
ដំណឹងជ្រើសរើសបុគ្គលិក (JOB VACANCY)
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់ ជាអង្គការឈានមុខគេធ្វើការលើសុខភាពបន្តពូជ សុខភាពផ្លូវភេទ ហើយរ៉ាក់កំពុងអនុវត្តសកម្មភាពក្នុង១៩ខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នរ៉ាក់កំពុងស្វែងរកបេក្ខជន៊បេក្ខនារី ជាជនជាតិខ្មែរមានសមត្ថភាព ដើម្បីបំពេញតួនាទីជា៖ មន្ត្រីប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងទំនាក់ទំនង (Digital Media and Communication Officer) ចំនួន ០១ រូប ដែលត្រូវបំពេញការងារ នៅការិយាល៏យកណ្ដាលអង្គការ រ៉ាក់ រាជធានីភ្នំពេញ និងត្រូវចុះបេសកកម្មតាមខេត្តពេលចាំបាច់។
🎯 គោលបំណងនៃតួនាទី ៖ គ្រប់គ្រងគេហទំព័រ រួមទាំងបណ្តាញសង្គមរបស់ RHAC រចនាមាតិកា និងរូបភាព កាត់តវីដេអូ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ (SRHR)។
📌 កាតព្វកិច្ច និងការទទួលខុសត្រូវចម្បង (Key Responsibilities)
ការគ្រប់គ្រងប្រព័ន្ធឌីជីថល និងគេហទំព័រ៖ គ្រប់គ្រងគេហទំព័រ និងបណ្តាញសង្គម (Facebook, TikTok, YouTube) រួមទាំងការរៀបចំផែនការផុស រៀបចំមាតិកា និងតាមដានការវិភាគទិន្នន័យ
ការរចនា និងផលិតវីដេអូ៖ រចនារូបភាព និងសម្ភារផ្សព្វផ្សាយ (IEC) ព្រមទាំងថត និងកាត់តវីដេអូអប់រំ ឬវីដេអូផ្សព្វផ្សាយផ្សេងៗ។
របាយការណ៍ និងការគាំទ្រទូទៅ៖ ថតរូប និងកត់ត្រាព្រឹត្តិការណ៍ សកម្មភាពចុះជួបប្រជាពលរដ្ឋ និងរឿងរ៉ាវជោគជ័យផ្សេងៗ រៀបចំទុកដាក់ឯកសារ សហការជាមួយផ្នែកពាក់ព័ន្ធ និងបន្តតាមដានបច្ចេកវិទ្យាឌីជីថលថ្មីៗ។
🎓 តម្រូវការផ្នែកសមត្ថភាព និងបទពិសោធន៍ (Key Requirements)
កម្រិតវប្បធម៌ និងបទពិសោធន៍៖ បរិញ្ញាបត្រផ្នែករចនាក្រាហ្វិក/ព័ត៌មានវិទ្យា (Graphic Design/IT) មេឌា និងទំនាក់ទំនង ឬជំនាញដែលពាក់ព័ន្ធ និងមានបទពិសោធន៍ការងារយ៉ាងតិច ២ ឆ្នាំ។
ជំនាញបច្ចេកទេស៖ ស្ទាត់ជំនាញលើកម្មវិធី Adobe Creative Cloud (Photoshop, Illustrator, Premiere Pro ។ល។) ឬកម្មវិធីកាត់តសមមូល និងមានបទពិសោធន៍ប្រើប្រាស់ឧបករណ៍ថតរូប/វីដេអូ។
សមត្ថភាពស្នូល៖ មានជំនាញច្បាស់លាស់លើការគ្រប់គ្រងបណ្តាញសង្គម និងប្រព័ន្ធ ប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសបានល្អ ឆ្នៃប្រឌិត យកចិត្ដទុកដាក់ និងគោរពតាមគោលការណ៍ សុខភាពផ្លូវភេទ សុខភាពបន្តពូជនិងសិទ្ធ។
📩 របៀបដាក់ពាក្យ (How to Apply)
បេក្ខជនដែលមានចំណាប់អារម្មណ៍សូម ផ្ញើប្រវត្តិរូបសង្ខេប (CV) ពាក្យសុំបម្រើការងារ (Cover Letter) និងស្នាដៃដែលធ្លាប់ធ្វើ (Portfolio/Samples) នៅការិយាល័យ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលមានអាស័យដ្ឋាន ផ្ទះលេខ១៣៨ ផ្លូវ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ
តាមរយៈអ៊ីម៉ែល៖ hr@rhac.org.kh
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរសព្ទ័៖ 077 300 307
ឈប់ទទួលពាក្យនៅ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច។
របៀបដាក់ពាក្យ
សូមផ្ញើ CV និង Cover Letter មកកាន់អាសយដ្ឋានអ៊ីមែលរបស់យើង៖ admin@rhac.org.kh ឬចុចលើប៊ូតុងអនុវត្តខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលទំព័រហ្វេសប៊ុករបស់យើងឬទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 023 882 046
មតិយោបល់