រំលងម៉ឺនុយទំព័រ

តើការរួមភេទក្លាយជារឿងល្អដោយរបៀបណា?

តើការរួមភេទក្លាយជារឿងល្អដោយរបៀបណា?

ព័ត៌មានសុខភាពយុវវ័យ
20

ការរួមភេទគួរតែអស្ចារ្យ និងរីករាយសម្រាប់អ្នក និងដៃគូដែលអ្នករួមភេទជាមួយ។នៅពេលដែលអ្នកស្វែងយល់អំពីហានិយភ័យនៃការរួមភេទ និងបានត្រៀមខ្លួនក្នុងសកម្មភាពផ្លូវភេទ រួចហើយនោះ អ្នកអាចសាកល្បងវា និងស្វែងយល់ពីអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងរបៀបដែលអ្នកអាចធ្វើឱ្យវាល្អសម្រាប់គ្នាទៅវិញទៅមក។

តើកន្លែងណាដែលទទួលភាពសុខស្រួលបំផុតនៅពេល ដែលត្រូវបានប៉ះ ឬស្ទាបអង្អែល?

នៅពេលដែលអ្នកមានអារម្មណ៍ផ្លូវភេទ​ រាងកាយរបស់អ្នកនឹងមានភាពរំញោចខ្លាំង។ ការស្ទាបអង្អែល ក៏ជម្រុញចំណង់ផ្លូវភេទទាំងខ្លួន​​ឯង និងដៃគូ។ មនុស្សជាច្រើនមានអារម្មណ៍ផ្លូវភេទ នៅពេលដែលនរណាម្នាក់ប៉ះ ឬស្ទាបអង្អែល ឧទាហរណ៍៖

  • ក និងបំពង់ក

  • ត្រចៀក

  • ពោះ

  • ដៃ និងជើង

  • ភ្លៅខាងក្នុង

  • គូទ

  • សុដន់ និងក្បាលសុដន់

  • ប្រដាប់ភេទ

  • រន្ធគូទ

  • តំបន់ប៉េរីណេ (នៅចន្លោះពងស្វាស និងរន្ធគូទ)។

សូមសាកល្បងស្វែងរកកន្លែងដែលអ្នក និងដៃគូអ្នកចូលចិត្តនៅពេលស្ទាបអង្អែល។ មិនមានកន្លែងណាមួយ ដែលអាក្រក់នោះទេ ប្រសិនបើអ្នកទាំងពីរចូលចិត្ត។

តើធ្វើដូចម្តេចទើបអ្នកដឹង ឬផ្តល់សញ្ញាដល់ដៃគូអ្នកថាជាកន្លែងដែលអ្នកចូលចិត្ត?

ទាំងអ្នក និងដៃគូ ត្រូវយកចិត្តទុកដាក់ចំពោះប្រតិកម្ម និងសញ្ញា។ ឧទាហរណ៍ ប្រសិនបើដៃគូមើលទៅរីករាយ ហើយមានប្រតិកម្មពេញចិត្ត។ នៅពេលដែលអ្នកឃើញថាដៃគូរបស់អ្នកកំពុងរីករាយនឹងវា នោះមានន័យថា គេមានអារម្មណ៍រំភើបផ្លូវភេទ។ សូមអានអត្ថបទបន្ថែមស្តីពី របៀបដែលអ្នកអាចសម្គាល់ឃើញថាមាននរណាម្នាក់ចង់រួមភេទ និងអ្វីដែលអាចជាសញ្ញាដែលពួកគេមិនចង់រួមភេទ។

ខាងក្រោមនេះ អ្នកអាចអានអំពីរបៀបដែលអ្នកអាចសម្គាល់ឃើញថាមាននរណាម្នាក់ចង់រួមភេទ និងអ្វីដែលអាចជាសញ្ញាដែលពួកគេមិនចង់រួមភេទ។

តើមានអ្វីផ្សេងទៀតដែលអាចបង្កើនភាពត្រេកត្រអាលរបស់អ្នក និងដៃគូបាន?

រឿងផ្សេងទៀតដែលអាចធ្វើឱ្យការរួមភេទកាន់តែរីករាយ នោះគឺរបៀបដែលអ្នក និងដៃគូ រៀបចំសម្រាប់ការរួមភេទ។ ឧទាហរណ៍ អ្នកអាចស្វែងយល់បន្ថែមពី៖

  • របៀបដែលអ្នកចង់ឱ្យគេនិយាយជាមួយអ្នកក្នុងពេលរួមភេទ

  • ទីកន្លែងណាមួយដែលអ្នកចង់រួមភេទ

  • អ្វីដែលជួយអ្នកឱ្យមានអារម្មណ៍សម្រាក កាត់បន្ថយភាពតានតឹង និងក្លៀវក្លា

  • ការស្រមើស្រមៃរបស់អ្នក និងអ្វីដែលអ្នកមានអារម្មណ៍ថាទាក់ទាញ ដូចជាការស្លៀកពាក់ តុបតែងខ្លួន ក្លិន ជាដើម។

ការស្រមើស្រមៃ និងបំណងប្រាថ្នាត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយគំនិត និងអារម្មណ៍របស់អ្នក។ ដើម្បីឱ្យការរួមភេទមានភាពរីករាយ វាអាចមានសារៈសំខាន់ដែលអ្នកមានអារម្មណ៍សុវត្ថិភាព និងគ្មានភាពតានតឹង។

តើអ្នកប្រាប់ទៅដៃគូរបស់អ្នកដោយរបៀបណាអំពីអ្វីដែលអ្នកចូលចិត្ត?

អ្នកអាចបង្ហាញដោយដៃរបស់អ្នកផ្ទាល់អំពីអ្វីដែលអ្នកចង់ឱ្យដៃគូ ធ្វើជាមួយរាងកាយរបស់អ្នក។ អ្នកក៏អាចយកដៃរបស់ដៃគូទៅនឹងកន្លែងណាមួយនៃរាងកាយរបស់អ្នក ឬទប់ដៃឱ្យបន្តដាក់នៅត្រង់នោះផងដែរ។

នៅពេលដែលអ្វីមួយធ្វើឱ្យអ្នកមានអារម្មណ៍ល្អ អ្នកអាចបង្ហាញ ឬនិយាយវា ដូចជា៖

  • ចាស/បាទ ឬអឺម!

  • ល្អណាស់។

  • បន្តទៀតទៅ!

ប្រសិនបើអ្នកមានអារម្មណ៍មិនប្រាកដថាអ្វីដែលអ្នកធ្វើ ថាដៃគូរបស់អ្នកចូលចិត្តឬអត់ អ្នកអាចសួរទៅដៃគូអ្នកឧទាហរណ៍ដូចជា៖

  • បែបនេះបានទេ?

  • ចូលចិត្តទេ?

  • តើមានអារម្មណ៍យ៉ាងណាដែរ?

អត្ថបទដោយ: RHAC

មតិយោបល់