រំលងម៉ឺនុយទំព័រ

ទំហំលិង្គមាន​ភាព​ខុស​គ្នា​យ៉ាងដូចម្តេចខ្លះ?

ទំហំលិង្គមាន​ភាព​ខុស​គ្នា​យ៉ាងដូចម្តេចខ្លះ?

ព័ត៌មានសុខភាពយុវវ័យ
22

ទំហំ​លិង្គ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​រវាង​មនុស្ស​ម្នាក់ៗ។ វា​ជា​រឿង​ធម្មតាទេដែល ពេលខ្លះអ្នក​ប្រៀបធៀប​លិង្គ​របស់​ខ្លួន​ជាមួយ​អ្នក​ដទៃ។ ប្រហែលជា​អ្នក​កំពុង​ឆ្ងល់​ថា​ តើ​លិង្គ​របស់​អ្នក​ធំ​ល្មម ​ដើម្បី​រួម​ភេទ​បាន​ល្អ ​ឬ​អត់? ចម្លើយនោះគឺ ​ទំហំ​លិង្គ​របស់​អ្នកមែនមែនជាអ្នក​​កំណត់​ ​ភាពសុខស្រួល នៃការ​រួម​ភេទ​របស់អ្នកនឹងដៃគូ នោះ​ទេ។ ភាពរីករាយ និងការពេញចិត្តរបស់អ្នក និងដៃគូរបស់អ្នក អាស្រ័យទៅលើ​របៀប​ដែល​អ្នក​រួម​ភេទ អ្វីដែលអ្នក និងដៃគូអ្នកចូលចិត្ត។

តើលិង្គជាធម្មតាមានទំហំប៉ុនណា?

លិង្គមានទំហំខុសៗគ្នារវាងមនុស្សម្នាក់ៗ ជាពិសេសប្រសិនបើអ្នកប្រៀបធៀបលិង្គក្នុងស្ថានភាពធម្មតា (មិនទាន់ឡើងរឹង)។ ប៉ុន្តែភាពខុសគ្នានៃទំហំនេះជាទូទៅនឹងរួមតូចជាងមុន ប្រសិនបើអ្នកប្រៀបធៀបលិង្គក្នុងស្ថានភាពឡើងរឹង។

សម្រាប់មនុស្សមួយចំនួន ទំហំលិង្គមិនសូវប្រែប្រួលខ្លាំងឡើយនៅពេលវាឡើងរឹង។ ចំណែកឯមនុស្សមួយចំនួនទៀត លិង្គអាចនឹងរីកធំជាងមុនខ្លាំងនៅពេលឡើងរឹង ជាពិសេសចំពោះលិង្គដែលមានទំហំតូចនៅពេលធម្មតា។

លិង្គលូតលាស់ក្នុងអំឡុងពេលអ្នកពេញវ័យ។ ជាធម្មតាវាបានលូតលាស់យ៉ាងច្បាស់នៅពេលអ្នកមានអាយុប្រហែល 18-20 ឆ្នាំ ប៉ុន្តែរយៈពេលដែលអ្នកស្ថិតក្នុងភាពពេញវ័យ អាចស្ថិតក្នុងអាយុខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

លិង្គមធ្យមមានប្រវែងប៉ុនណា?

ប្រវែងជាមធ្យមនៃលិង្គដែលបានលូតលាស់ពេញលេញច្បាស់លាស់ គឺចន្លោះពី ៧-៩ សង់ទីម៉ែត្រ នៅពេលដែលវាទន់ និង ១៣-១៦សង់ទីម៉ែត្រនៅពេលរឹង។ ប៉ុន្តែវាមានភាពខុសគ្នារវាងមនុស្សម្នាក់ៗ ហើយមនុស្សជាច្រើនក៏អាចមានលិង្គធំជាង ឬតូចជាងកម្រិតមធ្យមនេះដែរ។

តើលិង្គទំហំមធ្យមមានកម្រាស់ (ទំហំជុំវិញ) ប៉ុនណា?

កម្រាស់ គឺជារង្វាស់ទំហំជុំវិញ (បរិមាត្រ) នៃលិង្គ។ លិង្គខ្លះ មានទំហំធំខ្លាំងនៅគល់ តែស្តួចតូចនៅខាងចុង។ លិង្គខ្លះទៀតមានគល់លិង្គតូច ប៉ុន្តែក្បាលលិង្គធំវិញ។ នៅពេលដែលវាឈប់លូតលាស់ លិង្គភាគច្រើនជាធម្មតាមានបរិមាត្រចន្លោះពី ៦-១០ សង់ទីម៉ែត្រនៅពេលវាទន់ និង៨​-១២ សង់ទីម៉ែត្រនៅពេលរឹង។

តើអ្នកតែងតែប្រៀបធៀបលិង្គរបស់អ្នកជាមួយអ្នកដទៃទេ?

មនុស្សមួយចំនួនគិតថា ប្រសិនបើលិង្គរបស់ពួកគេធំជាងនេះបន្តិច គឺល្អណាស់។ ប៉ុន្តែលិង្គមើលទៅខុសគ្នា។ ពួកវាមានរាង និងទំហំខុសៗគ្នា ដូចជាផ្នែកផ្សេងទៀតនៃរាងកាយរបស់យើងដែរ។

វាជារឿងធម្មតាទេក្នុងការប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ ឧទាហរណ៍នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ឬចូលបន្ទប់ទឹក។ ប៉ុន្តែបន្ទាប់មកអ្នកឃើញលិង្គរបស់អ្នកពីខាងលើ និងលិង្គរបស់អ្នកដទៃពីខាងមុខ ឬពីចំហៀង អ្នកអាចមើលទៅលិង្គរបស់អ្នកដទៃជាងខ្លួន។ តែនៅអាចមកពីអ្នកមើលក្នុងរូបភាពនៃមុំផ្សេងៗដែលនាំឱ្យឃើញហាក់ដូចជាធំ ឬតូចជាងរបស់ខ្លួនឯង។ មួយវិញទៀត លិង្គនៅក្នុងរូបភាព និងវីដេអូអាចមើលទៅធំជាងក្នុងជីវិតពិត។ ឧទាហរណ៍ វាអាចអាស្រ័យលើមុំកាមេរ៉ា ការថតជិតៗ ឬពីទិសដែលលិង្គត្រូវបានថត។ នៅក្នុងខ្សែភាពយន្ត ជាធម្មតាតារាសម្តែង តែងមានលិង្គធំខុសពីធម្មតា។

ទំហំលិង្គមិនកំណត់ថាតើការរួមភេទនឹងមានភាពត្រេកត្រអាលនោះទេ!

ទំហំលិង្គរបស់អ្នកមិនកំណត់ថា តើវានឹងមានផាសុកភាពប៉ុណ្ណាសម្រាប់អ្នក ឬដៃគូរួមភេទរបស់អ្នកនោះទេ។ រឿងសំខាន់គឺថាអ្នករួមភេទតាមរបៀបដែលមានអារម្មណ៍ល្អចំពោះអ្នក។

វាអាចទៅរួចក្នុងការរួមភេទតាមវិធីជាច្រើន ហើយវិធីដែលមានអារម្មណ៍ល្អនោះ អាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ វាក៏អាចខុសគ្នាពីមួយពេលទៅមួយពេល និងផ្លាស់ប្តូរតាមពេលវេលាផងដែរ។ រឿងសំខាន់បំផុតនោះគឺថា មានការយល់ព្រម ដូច្នេះអ្នក និងដៃគូគឺចង់ធ្វើដូចគ្នា។ ការរួមភេទជាធម្មតាកាន់តែប្រសើរ ប្រសិនបើអ្នកអាចនិយាយគ្នាអំពីអ្វីដែលអ្នកចូលចិត្ត និងអ្វីដែលអ្នកមិនចូលចិត្ត។

អត្ថបទដោយ: RHAC

មតិយោបល់