រំលងម៉ឺនុយទំព័រ

ប្រធានបទ៖ ការពិនិត្យលិង្គ និងពងស្វាស

ប្រធានបទ៖ ការពិនិត្យលិង្គ និងពងស្វាស

ព័ត៌មានសុខភាពយុវវ័យ
5

អ្នកប្រហែលជាចង់ពិនិត្យលិង្គ ឬពងស្វាសរបស់អ្នកដោយសារហេតុផលជាច្រើន។ ឧទាហរណ៍ ប្រសិនបើអ្នកមានការឈឺចាប់ មានកន្ទួល ឬកំពុងឆ្ងល់អំពីអ្វីមួយ ជាដើម។ ការពិនិត្យគឺរហ័ស ហើយជាធម្មតាវានឹងមិនឈឺចាប់នោះទេ។

តើខ្ញុំអាចជ្រើសរើសនរណាមកពិនិត្យខ្ញុំបាន?

អ្នកមិនមានសិទ្ធិជ្រើសរើសភេទនៃអ្នកពិនិត្យឱ្យអ្នកបានថា ជាស្រី្ត ឬបុរស ឬភេទផ្សេងណាមួយនោះទេ។ ប៉ុន្តែអ្នកអាចសួរថា តើវាអាចទៅរួចទេថា តើអ្នកដែលពិនិត្យខ្ញុំ ជាស្ត្រី ឬជាបុរស ឬភេទណាដែលអ្នកចង់បាននោះ។

តើវានឹងមានអារម្មណ៍ថាភ័យឬមិនធម្មតាសម្រាប់នរណាម្នាក់ក្នុងការមើលនិងប៉ះលិង្គនិងពងស្វាសរបស់អ្នកឬទេ?

អ្នកគួរដឹង ឬទទួលបានព័ត៌មានអំពីអ្នកផ្តល់សេវាថា បុគ្គលដែលនឹងមកពិនិត្យលិង្គ និងពងស្វាសរបស់អ្នក គឺជាបុគ្គលដែលមានបទពិសោធន៍ និងមានវិជ្ជាជីវៈក្នុងការផ្តល់សេវាពិនិត្យបែបនេះ។ វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាយិកាទាំងនោះ គាត់មិនគិតថាវាចម្លែកក្នុងការពិនិត្យប្រដាប់ភេទទេ។

អ្នកអាចសួរសំណួរមុនពេលការត្រួតពិនិត្យចាប់ផ្តើម

នៅពេលអ្នកមកដល់គ្លីនិក សូមអ្នកនិយាយជាមួយអ្នកពិនិត្យ។ យ៉ាងហោចណាស់អ្នកក៏ត្រូវប្រាប់ អំពីមូលហេតុដែលអ្នកចង់ឱ្យពិនិត្យ ឬអ្នកមានកង្វល់ណាមួយនៅក្នុងចិត្តអំពីប្រដាប់ភេទរបស់អ្នក។ពេលខ្លះបុគ្គលិកនៅក្នុងគ្លីនិកអាចណែនាំអ្នក ថាតើត្រូវពិនិត្យឬយ៉ាងណា។ ការពិនិត្យអាចនឹងមើលថាតើអ្វីៗគ្រប់យ៉ាងមានភាពប្រក្រតីឬទេ ឬអាចមានត្រង់ណាដែលគួរតែពិនិត្យបន្ថែម ជាដើម។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមិនចង់ឱ្យអ្នកផ្តល់សេវា ពិនិត្យទេ អ្នកតែងតែមានសិទ្ធិនិយាយថាទេ ជានិច្ច។

អ្នកអាចសួរអ្វីដែលអ្នកកំពុងឆ្ងល់ ហើយប្រាប់គាត់អំពីអារម្មណ៍អ្នកផងដែរ ប្រសិនបើអ្នកភ័យ។ អ្នកអាចសួរអ្នកដែលនឹងពិនិត្យអ្នកឱ្យពន្យល់ពីរបៀបនៃពិនិត្យ ថាតើនឹងត្រូវអនុវត្តយ៉ាងដូចម្តេចខ្លះ? មុនពេលអ្នកសម្រេចចិត្តថា អនុញ្ញាតឱ្យគេពិនិត្យអ្នក។ អ្នកក៏អាចសុំឱ្យពួកគាត់ប្រាប់អ្នកពីអ្វីដែលពួកគេត្រួតពិនិត្យ និងអ្វីដែលគេមើលឃើញក្នុងអំឡុងពេលពិនិត្យ នោះផងដែរ។

តើការពិនិត្យលិង្គ និងពងស្វាសត្រូវបានអនុវត្តយ៉ាងដូចម្តេច?

ការពិនិត្យអាចត្រូវបានធ្វើឡើងដោយគិលានុបដ្ឋាយិកា ឆ្មប ឬវេជ្ជបណ្ឌិត។ ជាធម្មតាវាមិនឈឺចាប់ទេ ហើយការពិនិត្យនេះ ជាធម្មតាគឺក្នុងរយៈពេលតែមួយ ឬពីរនាទីប៉ុណ្ណោះ។ អ្នកអាចស្នើសុំការសម្រាក ឬបញ្ឈប់នៅពេលណាក៏បាន។ខាងក្រោមនេះ គឺជារបៀប និងដំណើរការដែលការពិនិត្យជាធម្មតា៖

  • អ្នកនឹងត្រូវដោះ ឬទាញសម្លៀកបំពាក់ចុះ ដើម្បីបង្ហាញផ្នែកខាងក្រោមនៃរាងកាយដែលត្រូវពិនិត្យ។

  • អ្នកអាចទម្រេតលើគ្រែ ឬសាឡុង ឬឈរ អាស្រ័យលើប្រភេទនៃការពិនិត្យ។

  • អ្នកជំនាញសុខភាពដែលធ្វើការពិនិត្យ ត្រូវពាក់ស្រោមដៃ។

  • អ្នកជំនាញសុខភាពនឹងពិនិត្យលិង្គ ដោយមើលស្បែក និងក្បាលលិង្គ។ ប្រសិនបើអ្នកមានស្បែកគ្របក្បាលលិង្គ គាត់អាចទាញស្បែកនោះទៅលើ ដើម្បីពិនិត្យផ្នែកខាងក្នុង រួមទាំងក្បាលលិង្គ និងរន្ធបង្ហួរនោម។

  • គាត់នឹងស្ទាបពិនិត្យពងស្វាស និងតំបន់ជុំវិញ ដើម្បីពិនិត្យរកភាពមិនប្រក្រតី ដូចជាការឈឺចាប់ ដុំ ឬការហើម។

  • ពេលខ្លះ អ្នកជំនាញសុខភាពអាចពិនិត្យដោយមើល និងស្ទាបតំបន់ជុំវិញប្រដាប់ភេទ និងក្រលៀន ដើម្បីវាយតម្លៃសុខភាពទូទៅនៃតំបន់នោះ។ 

តើអ្នកធ្វើដូចម្តេចប្រសិនបើ លិង្គរបស់អ្នកឡើងរឹងនៅពេលអ្នកកំពុងពិនិត្យ?

វាជារឿងធម្មតាទេដែលអ្នកព្រួយបារម្ភអំពីការឡើងរឹងនៃលិង្គ។ វាអាចនឹងកើតឡើងនៅពេលដែលលិង្គ និងពងស្វាសរបស់អ្នកត្រូវបានត្រួតពិនិត្យ។ ទោះជាយ៉ាងណា វាមិនមានបញ្ហាទេប្រសិនបើមានករណីនេះកើតឡើង។ អ្នកដែលពិនិត្យ គាត់ស៊ាំនឹងវាទៅហើយ។ ហើយគាត់ក៏ដឹងថាអ្នកអាចឡើងរឹងដោយគ្មានចេតនាដែរ ព្រោះវាមិនអាចគ្រប់គ្រងបានទេ។ ពួកគាត់មិនគិតថាវាចម្លែក ឬអាម៉ាស់នោះទេ។

អ្នកមិនចាំបាច់និយាយ ឬធ្វើអ្វីទេប្រសិនបើលិង្គរបស់អ្នកឡើងរឹង ប៉ុន្តែប្រសិនបើវាមានអារម្មណ៍ថាពិបាក អ្នកអាចសុំឱ្យបញ្ឈប់ការពិនិត្យ ឬសុំការសម្រាកសិន។

តើខ្ញុំអាចទៅពិនិត្យ លិង្គ​និងពងស្វាសនៅទីណាបាន?

មានទីកន្លែងជាច្រើនដែលអ្នកអាចទៅធ្វើការត្រួតពិនិត្យបាន ជាឧទាហរណ៍ អ្នកអាចទៅស្វែងរកសេវានៅ៖

  • មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព

  • គ្លីនិករ៉ាក់ គ្រប់សាខា។ (អ្នកក៏អាចប្រឹក្សាយោបល់ជាមួយនឹងមណ្ឌលយុវវ័យរបស់អង្គការរ៉ាក់ផងដែរ និងស្នើសុំការណែនាំ បញ្ជូនទៅអ្នកផ្តល់សេវាដែលអ្នកមានអារម្មណ៍ថាស្រណុកចិត្ត។

តើថ្លៃសេវាពិនិត្យមានតម្លៃប៉ុន្មានដែរ?

តម្លៃនៃការត្រួតពិនិត្យ វាមិនថ្លៃនោះទេ ទោះជាតម្លៃនេះអាស្រ័យទៅតាមប្រភេទស្ថាប័ននីមួយៗ ក៏ដោយ។ ទោះជាយ៉ាងណាប្រសិនបើមានការ សង្ស័យ ឬតម្រូវឱ្យមានការត្រួតពិនិត្យសេវាបន្ថែម នោះនឹងមានការផ្តល់ព័ត៌មានជូនអ្នក អំពីតម្លៃសម្រាប់សេវាផ្សេងៗទៀត ទៅតាមការជាក់ស្តែង។

អ្នកក៏អាចខល ឬឆាត តេឡេក្រាមទៅលេខ ០១០ ៨១២ ៨១២ ឬលេខ ១៣១៣ របស់អង្គការរ៉ាក់ ដើម្បីប្រឹក្សាយោបល់ដោយមិនគិតថ្លៃផងដែរ។ 

កន្តួលតូច និងដុំពកនៅលើលិង្គ និងពងស្វាស

គ្រប់គ្នាសុទ្ធតែមានកន្តួលតូចៗ និងដុំពកនៅលើលិង្គ និងពងស្វាស។ នេះជារឿងធម្មជាតិតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមានការឈឺចាប់ ឬប្រសិនបើអ្នកមិនមានភាពស្រណុកចិត្ត ឬសង្ស័យ សូមទៅពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញភ្លាម ព្រោះវាអាចបណ្តាលមកពីជំងឺកាមរោគ ឬការរលាកស្បែក។ ដូច​គ្នា​នឹង​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ដែរ អ្នក​អាច​មានប្រភេទ​ប្រជ្រុយ​ផ្សេងៗ​គ្នា រួមទាំង​នៅ​តំបន់​ប្រដាប់​ភេទ។ វា​អាច​មានទម្រង់ខុស​ៗគ្នា ​ប្រសិនបើ​វា​នៅ​លើ​តួនៃ​លិង្គ ស្បែក​គ្រប​ក្បាល​លិង្គ ឬ​ពងស្វាស ឬ​ប្រសិនបើ​វា​នៅ​លើ​ក្បាល​លិង្គ។

ចំណុច​កន្តួលតូចៗ នៅ​លើ​តួ​លិង្គ ស្បែក​គ្រប​ក្បាល​លិង្គ ឬ​ពងស្វាស                              

តើ​អ្នក​មាន​ដុំ​តូចៗ​នៅ​លើ​ស្បែក​លិង្គ ឬ​ពងស្វាស​របស់​អ្នក​ដែរ​ឬ​ទេ?

ជាធម្មតា វា​បណ្តាល​មក​ពី​អ្វី​ដែល​ហៅ​ថា​ក្រពេញ​ខ្លាញ់។ ក្រពេញ​ខ្លាញ់​នេះ អាច​មើល​ឃើញ​ជាពិសេស​នៅ​លើតួ​លិង្គ និង​ពងស្វាស ហើយវា​អាច​មើល​ឃើញ​ច្រើន​បំផុត​នៅ​ពេល​អ្នក​ងូតទឹក ឬ​ងូតទឹក​ក្តៅ។ក្រពេញ​ខ្លាញ់​មាន​នៅ​ទូទាំង​រាងកាយ ប៉ុន្តែ​វា​អាច​មើល​ឃើញ​ជាពិសេស​នៅ​លើ​លិង្គ និង​ពងស្វាស ព្រោះ​ស្បែក​នៅទីនោះស្តើង​ខ្លាំង​ ហើយ​គ្មាន​ខ្លាញ់​ក្រោម​ស្បែក​ទេ។

ក្រពេញ​ខ្លាញ់ ​ផលិត​ខ្លាញ់ ដែល​ជា​រំអិល​ស្បែក និង​រក្សា​វា​ឲ្យ​ទន់ និង​រលោង។ ក្រពេញខ្លាញ់គឺដូចជាកូនបាល់តូចៗដែលងើបឡើងបន្តិចនៅក្នុងស្បែក ជួនកាលអាចមានពណ៌ស ឬលឿង។ វាគឺជាខ្លាញ់នៅក្នុងក្រពេញនោះ ដែលធ្វើឱ្យយើងឃើញហាក់ដូចកន្ទួលមានពណ៌។

អត្ថបទដោយ: RHAC

មតិយោបល់