
ប្រធានបទ៖ ការលាងសម្អាតលិង្គ
ការលាងសម្អាតលិង្គ និងពងស្វាសគឺយ៉ាងហោចម្តងក្នុងមួយថ្ងៃ នោះទើបជាការត្រឹមត្រូវ។ គ្រាន់តែប្រើទឹកស្អាត និងត្រូវប្រាកដថាសម្អាតក្រោមស្បែកគ្របក្បាលលិង្គ ជុំវិញក្បាលលិង្គ។ ប្រសិនបើអ្នកលាងសម្អាតញឹកញាប់ពេក ស្បែកអាចស្ងួត និងមានស្នាមប្រេះដែលឈឺចាប់។
ក្នុងអំឡុងពេលពេញវ័យ សារធាតុ សៗ (smegma) ចាប់ផ្តើមបង្កើតនៅក្រោមស្បែកគ្របក្បាលលិង្គ។ សារធាតុនេះមើលទៅដូចផុសៗ និងមានពណ៌ស ហើយជួនកាលត្រូវបានគេហៅថា ក្អែលលិង្គ។
សារធាតុ សៗ (ក្អែលលិង្គ) រក្សាក្បាលលិង្គឱ្យទន់ និងការពារប្រឆាំងនឹងបាក់តេរី និងផ្សិត។ ដូច្នេះ ក្អែលលិង្គ គឺល្អ ប៉ុន្តែនៅតែត្រូវលាងសម្អាតចេញ ព្រោះមានបាក់តេរីថ្មីកំពុងត្រូវបានបង្កើតឡើងឥតឈប់ឈរ។ ក្អែលលិង្គ ចាស់អាចជម្រុញឱ្យបាក់តេរីចាប់ផ្តើមលូតលាស់ ហើយវាចាប់ផ្តើមមានក្លិនមិនល្អ។ អ្នកអាចឆ្លងមេរោគ ប្រសិនបើអ្នកមិនលាងសម្អាតរយៈពេលយូរ។
ស្បែកគ្របក្បាលលិង្គតឹងអាចធ្វើឱ្យវាពិបាកក្នុងការលាងសម្អាត
អ្នកខ្លះអាចពិបាកពន្លាត់ទាញស្បែកគ្របក្បាលលិង្គ ដើម្បីលាងសម្អាត។ វាអាចបណ្តាលមកពីស្បែកគ្របក្បាលលិង្គតឹងពេក។ ប្រសិនបើអ្នកជួបបញ្ហានេះ សូមទៅកាន់ គ្លីនិក ឬមណ្ឌលសុខភាព ដើម្បីទទួលបានការពិគ្រោះយោបល់ និងដឹងពីជម្រើសនៃការព្យាបាលដែលសមស្រប។
ប្រសិនបើអ្នកបានកាត់ស្បែកគ្របក្បាលលិង្គរួច អ្នកអាចមានក្ងែលលិង្គ (សៗ) នៅតំបន់នោះតិចជាងមុន។ ទោះជាយ៉ាងណា អ្នកនៅតែគួរលាងសម្អាតលិង្គ យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ទោះបីជាអ្នកបានកាត់ស្បែកគ្របក្បាលលិង្គក៏ដោយ។
បន្ថែមពីនេះ អ្នកក៏គួរលាងសម្អាតតំបន់ជុំវិញប្រដាប់ភេទ ដូចជា ក្រលៀន តំបន់ក្រោម និងជុំវិញពងស្វាស។ តំបន់ទាំងនេះអាចបែកញើសច្រើន ហើយអាចបង្កឱ្យមានក្លិនមិនល្អ ប្រសិនបើមិនបានលាងសម្អាតជាប្រចាំ។
ប្រសិនបើអាចធ្វើបាន ការលាងសម្អាតដោយប្រើ ទឹកក្តៅឧណ្ហៗ អាចជួយឱ្យការសម្អាតមានផាសុកភាព និងងាយស្រួលជាងមុន។
ត្រូវចងចាំថា៖ បើអ្នកលាងសម្អាតច្រើនដងពេកក្នុង១ថ្ងៃនោះ ស្បែកនៅលើប្រដាប់ភេទអាចស្ងួត។ បន្ទាប់មកអាចមានស្នាមប្រេះតូចៗ ហើយវាអាចរមាស់ ឬឈឺចាប់ ឧទាហរណ៍នៅពេលអ្នកធ្វើចលនា ឬប្រសិនបើអ្នករួមភេទ។ ម្យ៉ាងវិញទៀត ការលាងសម្អាតលិង្គច្រើនក៏អាចបណ្តាលឱ្យមានចំណុចក្រហម ក្បាលលិង្គឡើងតឹងរលោង ផងដែរ។ អាការៈទាំងនេះមិនមានគ្រោះថ្នាក់ទេ ហើយជាធម្មតាវាបាត់ទៅវិញដោយខ្លួនឯង ប្រសិនបើអ្នក បន្ថយការលាងសម្អាត។
ប្រសិនបើមានករណីដូចនេះ អ្នកក៏អាចលាបប្រេងរំអិលលើប្រដាប់ភេទជាមួយប្រេងដែលគ្មានក្លិន ឬក្រែមផ្តល់សំណើម ហើយចៀសវាងការប្រើសាប៊ូ។
សូមទៅទទួលព័ត៌មានបន្ថែម ឬសេវានៅគ្លីនិករ៉ាក់ ឬមណ្ឌលសុខភាព ប្រសិនបើអ្នកឃើញអាការៈទាំងនោះមិនបាត់។
មតិយោបល់