រំលងម៉ឺនុយទំព័រ

ប្រធានបទ៖ ភាពរសើបនៃ លិង្គ និងពងស្វាស

ប្រធានបទ៖ ភាពរសើបនៃ លិង្គ និងពងស្វាស

ព័ត៌មានសុខភាពយុវវ័យ
4

លិង្គ និងពងស្វាសទាំងមូលមានរំញោចខ្លាំង។ វាអាចមានភាពស្រើបស្រាលនៅពេលដែលនរណាម្នាក់ប៉ះលិង្គ ឬពងស្វាសរបស់អ្នក ឬក៏អ្នកប៉ះលិង្គរបស់អ្នកដទៃវិញ។ ចំណុចរសើបបំផុតគឺក្បាលលិង្គ ជាពិសេសនៅលើហ្វ្រាំង និងផ្នែកខាងក្រោមនៃក្បាលលិង្គ។

នៅពេលដែលអ្នកមានអារម្មណ៍ស្រើបស្រាលផ្លូវភេទ មានទឹករំអិលពីបង្ហួរនោមដែលធ្វើឱ្យលិង្គមានសំណើម និងរអិល។ សារធាតុទាំងនេះជាជំនួយពីធម្មជាតិក្នុងការធ្វើឱ្យកាន់តែមានផាសុកភាពក្នុងការប៉ះ។ ចំពោះអ្នកខ្លះ មានទឹកកាមច្រើន ហើយចំពោះអ្នកផ្សេងទៀត អាចមានតិចតួចណាស់ ដែលស្ទើរតែមិនអាចកត់សម្គាល់បាន។ ប្រសិនបើអ្នកចង់ធ្វើឱ្យវាកាន់តែរអិល អ្នកអាចប្រើទឹកមាត់ ឬទឹករំអិលជំនួយបន្ថែមបាន។មនុស្សជាច្រើនមានចំណុចកំពូលនៅពេលដែលលិង្គត្រូវបានប៉ះ ឬត្រដុស ឧទាហរណ៍ដោយដៃ មាត់ ឬប្រដាប់ផ្លូវភេទសប្បនិមិត្ត។ វាក៏មានអារម្មណ៍ល្អនៅពេលដែលប្រើលិង្គរួមភេទក្នុងយោនី ឬរន្ធគូថ។

ដូចគ្នាទៅនឹងលិង្គដែរ ទ្វារមាសទាំងមូលមានរំញោចខ្លាំងនៅពេលដែលមានការប៉ះពាល់។ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ផ្លូវភេទ ប្រសិនបើនរណាម្នាក់ប៉ះអ្នកនៅទីនោះ។ នៅពេលដែលអ្នកមានអារម្មណ៍ផ្លូវភេទ សំណើមមកពីទ្វារមាស ដែលហៅថា ទឹករំអិល នឹងចេញមក។ វានឹងធ្វើឱ្យសិរមានភាពរអិល ដែលរឹតតែធ្វើឱ្យអ្នកមានអារម្មណ៍រឹតតែល្អ។ ប្រសិនបើអ្នកចង់ធ្វើឱ្យវារអិលជាងមុន អ្នកអាចប្រើទឹកមាត់ ឬទឹករំអិលបន្ថែមបាន។

ចុងសិរ គឺជាផ្នែកតែមួយគត់នៃឆ្តេញទាំងមូល ដែលលេចចេញក្រៅ ដែលអាចមើលឃើញនៅខាងក្រៅរាងកាយបាន។ ចុងសិរគឺជាផ្នែកដែលមានរំញោចខ្ពស់បំផុត ។ វាស្ថិតនៅពីលើបង្ហួរនោម ដែលជាកន្លែងផ្គុំគ្នានៃបបូរតូច។ មនុស្សជាច្រើនឈានដល់ចំណុចកំពូលដោយសារការប៉ះ ឬត្រដុសនៅទីនោះ ឧទាហរណ៍ដោយដៃ មាត់ ឬប្រដាប់ផ្លូវភេទសប្បនិមិត្ត។

ឆ្តេញក៏មានផ្នែកផ្សេងទៀតដែលស្ថិតនៅក្នុងរាងកាយផងដែរ។ ការ​ស្ទាបអង្អែល និង​ប៉ះ​រន្ធ​ទ្វារមាស និង​បបូរ​តូចធំ ​អាច​ធ្វើ​ឱ្យ​វា​មាន​អារម្មណ៍​ល្អទៅដល់​ផ្នែក​ខាងក្នុង​នៃ​ឆ្តេញផងដែរ។ ផ្នែក​ខាងក្នុង​នៃឆ្តេញ​ក៏​អាច​ប៉ះ​បាន​ដែរ ប្រសិនបើ​ម្រាមដៃ លិង្គ ឬ​ប្រដាប់​ភេទសប្បនិមិត្ត​ត្រូវ​បាន​ស៊កបញ្ចូល​ទៅ​ក្នុង​ទ្វារមាស។អានអត្ថបទបន្ថែមស្តីពី តើវាមានអារម្មណ៍ថាស្រគៀរឬទេ?

តើវាមានអារម្មណ៍ថាស្រគៀរឬទេ?

ទាំង​ក្បាល​លិង្គ និង​សិរ ​មាន​សរសៃ​ ប្រសាទ​ដែលមានភាពរំញោចខ្លាំងនៅពេល​ប៉ះ។ ប្រសិនបើវាមានអារម្មណ៍ស្រគៀរ នៅពេលដែលមានការស្ទាបអង្អែលដោយផ្ទាល់នៅទីនោះពេក អ្នកអាចសាកល្បង៖

ទាញស្បែកគ្របក្បាលលិង្គមកគ្របលើក្បាលលិង្គ (ប្រសិនបើលិង្គមានស្បែកគ្របក្បាលលិង្គ)។ ប្រសិនបើលិង្គត្រូវបានកាត់ស្បែក អ្នកអាចប្រើទឹករំអិល ឬទឹកមាត់បន្ថែមមុនស្ទាបអង្អែល ឬថើប ឬលិឍ ជុំវិញសិរជំនួសឱ្យការស្ទាបអង្អែល ឬថើបផ្នែកផ្សេងទៀតនៃរាងកាយដោយផ្ទាល់ក៏បាន។

អានអត្ថបទបន្ថែមស្តីពី តើអ្នកគួររួមភេទខ្លាំងប៉ុណ្ណា?

តើអ្នកគួររួមភេទខ្លាំងប៉ុណ្ណា?

អ្នកខ្លះចូលចិត្តឱ្យគេស្ទាបអង្អែលថ្នមៗ និងយឺតៗ អ្នកខ្លះទៀតលឿន និងខ្លាំងៗ។ របៀបដែលអ្នកចង់បានក៏អាចផ្លាស់ប្តូរពីមួយពេលទៅមួយពេល
ដែរ។ ការរួមភេទជាមួយអ្វីមួយនៅក្នុងទ្វារមាស ឬរន្ធគូថអាចមានអារម្មណ៍ខុសគ្នាសម្រាប់មនុស្សផ្សេងៗគ្នា។

ទោះជាយ៉ាងណា អ្នកគួរចាប់ផ្តើមយឺតៗ និងដោយទន់ភ្លន់ សូមសាកល្បង! វានឹងរឹតតែប្រសើរជាងមុន នៅពេលដែលមានការសួរនាំថាតើវាតិចពេក ឬខ្លាំងពេកនោះ!

សំនួរចម្លើយអំពីលិង្គ និងពងស្វាស៖

១. របៀបវាស់លិង្គ និងរបៀបជ្រើសរើសស្រោមអនាម័យ?

ការវាស់លិង្គ គឺធ្វើឡើងនៅពេលដែលលិង្គរបស់អ្នកឡើងរឹង៖

  • វាស់ផ្នែកខាងលើពីគល់លិង្គដល់ផ្នែកខាងលើនៃក្បាលលិង្គ ដើម្បីស្វែងរកប្រវែង។

  • ដាក់ខ្សែវាស់ជុំវិញផ្នែកនៃលិង្គដែលក្រាស់បំផុត ដើម្បីស្វែងរកបរិមាត្រ។

ជ្រើសរើសស្រោមអនាម័យដែលសមនឹងបរិមាត្ររបស់អ្នក។

២. តើអ្នកអាចបង្រួមលិង្គបានទេ?

ទេ វាមិនអាចទៅរួចទេក្នុងការធ្វើឱ្យលិង្គតូចជាងមុននោះ។

៣. តើលិង្គអាចធំជាងនេះដោយប្រើថ្នាំ ឬក្រែមបានទេ? ទេ! ថ្នាំ និងក្រែមមិនអាចធ្វើឱ្យលិង្គធំជាងនេះបានទេ។ ដូចគ្នានេះដែរចំពោះការម៉ាស្សា ការទាញលាតសន្ធឹង និងវិធីសាស្រ្តស្រដៀងគ្នាក៏មិនអាចដែរ។ វាជាការបោកប្រាស់ ដើម្បីលក់ផលិតផលដោយក្រុមហ៊ុនក្លែងក្លាយដែលចង់រកលុយតែប៉ុណ្ណោះ។ វិធីសាស្រ្តទាំងនេះមិនត្រូវបានពិនិត្យ តាមបែបវិទ្យាសាស្ត្រទេ។ ដូច្នេះ យើងមិនអាចដឹងថាតើវា នឹងមានគ្រោះថ្នាក់ ឬភាពអវិជ្ជមានណាមួយកើតឡើង មកលើយើងនោះទេក្រោយ ពេលដែលប្រើប្រាស់ ប្រភេទថ្នាំ ឬក្រែមទាំងនោះ។

៤. តើអ្នកអាចទទួលបានលិង្គធំជាងនេះដោយប្រើស្នប់លិង្គបានទេ?

ទេ! ស្នប់លិង្គមិនធ្វើឱ្យលិង្គធំជាងនេះទេ។ ប៉ុន្តែវាអាចបង្កើនបរិមាណឈាមនៅក្នុងលិង្គ ដូច្នេះអ្នកទទួលបានការឡើងរឹងខ្លាំងរបស់លិង្គ។ បន្ទាប់មកលិង្គអាចកើនឡើងទំហំរហូតដល់វាទន់វិញ។ទោះជាយ៉ាងណា ការសប់ខ្លាំងពេកអាចបណ្តាលឱ្យសរសៃឈាមនៅក្នុងលិង្គបែក ដែលបណ្តាលឱ្យមានស្នាមជាំ។ អ្នកក៏អាចពិបាកក្នុងការឡើងរឹងរបស់លិង្គនាពេលអនាគត ប្រសិនបើអ្នកប្រើស្នប់ញឹកញាប់ពេក ឬយូរពេក។

តើអ្នកអាចពង្រីកលិង្គដោយមានជំនួយពីការវះកាត់បានទេ?

វាអាចប្រហែលជាវិធីមួយ។ គេវះកាត់ដោយប្រើឧបករណ៍ដើម្បីទាញពន្លាឬសនៃលិង្គដែលស្ថិតក្នុងរាងកាយ បន្ទាប់មកផ្នែកនៃលិង្គលេចចេញមកក្រៅបន្ថែមបន្តិច ពោលគឺផ្នែកមួយដែលមើលមិនឃើញពីមុន។ ការវះកាត់បែបនេះអាចធ្វើឱ្យលិង្គមើលទៅវែងជាងនៅពេលដែលវាទន់ ប៉ុន្តែវាស្ទើរតែមិនមានភាពខុសគ្នានៅក្នុងការឡើងរឹងរបស់លិង្គនោះឡើយ។ ផលវិបាកនៃការវះកាត់ គឺអាចធ្វើឱ្យវាកាន់តែពិបាកក្នុងការឡើងរឹងរបស់លិង្គ និងរួមភេទ។

តើអ្នកអាចទទួលបានលិង្គធំជាងមុនពីការចាក់ខ្លាញ់បានទេ?

បាទ/ចាស៎! ប៉ុន្តែគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ។ គ្រូពេទ្យវះកាត់កែសម្ផស្សអាចយកខ្លាញ់ចេញផ្នែកផ្សេងៗនៃរាងកាយ ដូចជាចេញពីពោះ (ជាឧទាហរណ៍មួយ) ហើយចាក់វានៅក្រោមស្បែកលិង្គ។ បន្ទាប់មកលិង្គកាន់តែធំ ប៉ុន្តែប្រសិទ្ធភាពនឹងបាត់ទៅវិញបន្ទាប់ពីមួយរយៈក្រោយ។ ទោះជាយ៉ាងណា ដុំខ្លាញ់ទាំងនោះក៏អាចករនៅជុំវិញលិង្គក្រោយពីការចាក់។ ហើយអ្នកនឹងត្រូវការការវះកាត់ ដើម្បីយកវាចេញវិញនៅថ្ងៃអនាគត។

ប្រសិនបើអ្នកកំពុងពិចារណា ឬព្រួយបារម្ភអំពីទំហំលិង្គរបស់អ្នក

តើអ្នកគិតថាលិង្គរបស់អ្នកតូចពេក ឬធំពេកទេ? ឬតើអ្នកមានអារម្មណ៍មិនល្អដោយសារតែអ្នកប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ?

អ្នកអាចទាក់ទងមក គ្លីនិករ៉ាក់ ឬមណ្ឌលសុខភាព ដើម្បីទទួលបានការប្រឹក្សាយោបល់ និងព័ត៌មានត្រឹមត្រូវ។ អ្នកជំនាញសុខភាពនៅទីនោះមានបទពិសោធន៍ក្នុងការផ្តល់ការគាំទ្រដល់យុវជន អំពីបញ្ហាដែលពាក់ព័ន្ធនឹងរាងកាយ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ សម្រាប់ពួកគេ គ្មានសំណួរណាដែលគួរឱ្យខ្មាសអៀន ឬចម្លែកនោះទេសូមកុំប្រើប្រាស់ ឬសាកល្បងវិធីសាស្ត្រណាមួយដើម្បីបង្កើនទំហំលិង្គដោយខ្លួនឯង ដោយមិនបានពិគ្រោះជាមួយអ្នកជំនាញសុខភាពជាមុន។ វិធីសាស្ត្រមួយចំនួនអាចបង្កឱ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់ដល់សុខភាព។ ការពិគ្រោះជាមួយអ្នកជំនាញសុខភាព គឺជាជម្រើសដែលមានសុវត្ថិភាព និងអាចជួយឱ្យអ្នកទទួលបានព័ត៌មានត្រឹមត្រូវ។

អត្ថបទដោយ: RHAC

មតិយោបល់