
ប្រធានបទ៖ ហេតុអ្វីបានជាលិង្គឡើងរឹងនៅពេលព្រឹក?
ទាំងលិង្គ ឆ្តេញ (សិរ) និងទ្វារមាសអាចឡើងរឹងនៅពេលព្រឹកបាន ទោះបីជាពាក្យនេះជាធម្មតា គឺសំដៅលើតែសភាពនៃលិង្គបះឡើងរឹងនៅពេលព្រឹកព្រលឹមក៏ដោយ។មូលហេតុដែលបណ្តាលឱ្យមានភាពឡើងរឹងនេះ គឺដោយសារតែសាច់ដុំដែលគ្រប់គ្រងជាលិកាឡើងរឹងរបស់លិង្គ និងឆេ្តញ (សិរ) បានសម្រាកនៅពេលអ្នកគេង។ នៅពេលនោះ គឺវាអនុញាតឱ្យមានលម្ហូរឈាមទៅបំពេញនៅក្នុងជាលិកានៃរាងកាយ។
ការឡើងរឹងជាធម្មតាអាចកើតឡើងក្នុងពេលដំណាលគ្នានឹងពេលដែលអ្នកកំពុងសុបិន មិនថាអ្នកកំពុងសុបិនអំពីអ្វីក៏ដោយ។ ផ្នែកនៃការគេងនេះត្រូវបានគេហៅថាការគេងលក់ស្កប់។ ហើយការគេងលក់ស្កប់នេះ ភាគច្រើនគឺនៅចុងបញ្ចប់នៃយប់ មុនពេលអ្នកភ្ញាក់ពីដំណេក។
ការឡើងរឹងនៅពេលព្រឹកក៏អាចបណ្តាលមកពីលិង្គ ឬគ្លីតូរីសត្រូវបានបំពេញដោយឈាម ព្រោះអ្នកត្រូវការបញ្ចេញទឹកនោម។
នៅក្នុងអត្ថន័យនេះ គឺមិនមែនមានន័យថា ការឡើងរឹងនៃលិង្គនៅពេលព្រឹក គឺរមែងជាសញ្ញានៃការបង្ហាញថា មានអារម្មណ៍ផ្លូវភេទ ឬសុបិនអំពីរឿងផ្លូវភេទនោះឡើយ។
មតិយោបល់