
ស្វែងយល់ពីការធ្លាក់ស
តើស្ត្រីគ្រប់រូបតែងបារម្ភពីការធ្លាក់សមែនទេ? ការធ្លាក់សជាបញ្ហាដែលស្ត្រី និងក្មេងស្រីតែងតែមានកង្វល់ និងជាចំណែកមួយនៃមូលហេតុដែលស្ត្រីជាច្រើនមកទទួលសេវាសុខភាពនៅគ្លីនិក ឬមន្ទីរពេទ្យ។ ការធ្លាក់សមិនសុទ្ធតែជាបញ្ហា ឬជំងឺទាំងអស់នោះទេ ជាក់ស្ដែងនៅគ្លិនិករ៉ាក់យើងមានស្ត្រីជាច្រើនមានបញ្ហានេះ និងបានមកទទួលការពិនិត្យ និងព្យាបាលជាមួយគ្រូជំនាញ។ ដើម្បីស្វែងយល់ពី បញ្ហានេះឱ្យកាន់តែច្បាស់សូមអាននូវអត្ថបទខាងក្រោម៖
១. អ្វីទៅជាការធ្លាក់ស?
ការធ្លាក់ស គឺជាការធ្លាក់ចេញនូវសារធាតុរាវដែលផលិតដោយក្រពេញនៅខាងក្នុងទ្វារមាស និងមាត់ស្បូនប្រមូលយកកោសិកាងាប់ និងបាក់តេរីចេញ។ ការធ្លាក់សគឺបម្រើមុខងារសំខាន់មួយនៅក្នុងប្រព័ន្ធបន្តពូជរបស់រាងកាយស្ត្រី។ វាជួយរក្សាទ្វារមាសឱ្យស្អាត និងជួយការពារការឆ្លងមេរោគ។ ភាគច្រើននៃការធ្លាក់ស គឺជារឿងធម្មតា។
ទោះជាយ៉ាងណាយើងត្រូវស្វែងយល់ពីការធ្លាក់សឱ្យបានច្បាស់។ ការធ្លាក់សចែកចេញជា២សណ្ឋាន៖
- ធ្លាក់សដោយបែបធម្មជាតិដែលមិនមែនជាការបង្ករោគ : ជាទូទៅការធ្លាក់សរបៀបនេះ គឺអាចកើតមានគ្រប់រាងកាយរបស់ស្រ្តីទាំងអស់នៅក្នុងវ័យបន្តពូជ។ រាងកាយស្រ្តីតែងតែធ្លាក់ទឹករំអិល នៅចន្លោះរដូវ គ្មានពណ៌ គ្មានក្លិន និងមិនមានរោគសញ្ញាណាមួយគួរឱ្យកត់សំគាល់ឡើយ។ វាក៏ជាសញ្ញានៃការខ្ជាក់មេជីវិត។ ស្ត្រី អាចមានសញ្ញានេះ ក្នុងរយៈពេល២រឺ៣ថ្ងៃ ចននៅពាក់កណ្ដាលនៃវដ្តរដូវ។
- ការធ្លាក់សដោយមានការបង្ករោគនៅប្រដាប់បន្តពូជមាន ២ យ៉ាង គឺ ការធ្លាក់ស មិនឆ្លងតាមការរួមភេទ និង ការធ្លាក់ ស ដែលឆ្លងតាមការរួមភេទ
តើអ្វីទៅជាការធ្លាក់ ស ដែលមិនឆ្លងតាមការរួមភេទ ?
ការធ្លាក់សប្រភេទនេះ អាចកើតមាននៅលើស្រ្តីដែលមិនទាន់មានការរូមភេទ និង ស្ត្រីដែលមានការរួមភេទរួចហើយ ដោយសារតែ បាក់តេរីល្អដែលការពារទ្វាមាស (Vaginal Flora ) ត្រួវបានបំផ្លាញ ធ្វើឱ្យ បរិស្ថានរបស់ទ្វារមាសមានការប្រែប្រួល ហើយទទួលរងនួវភាពអាប់អួរ ឆ្លងចូលពីមេរោគពីខាងក្រៅ និងជំងឺមួយចំនួនដែលធ្វើឱ្យប្រពន្ធភាពសុំារបស់ស្ត្រីមានការចុះខ្សោយ។ ស្ថានភាពបែបនេះ នឹងឱ្យឱ្យមានការបង្ករោគនៅក្នុងប្រដាប់បន្តពូជ ដូចជាជំងឺផ្សិតទ្វារមាស និងជំងឺរលាកទ្វារមាសដោយបាក់តេរី ជាដើម។
រោគសញ្ញានៃការធ្លាក់ស៖ ធ្លាក់ស ពណ៌លឿង បៃតង ឬប្រផេះ រាវ ស្មើរសាច់ ឬ កក ឬធ្លាក់ស មានលាយឈាម អាចធុំក្លិនស្អុយ រឺគ្មានមានក្លិន អាចរមាស់និងមិនរមាស់។
២-តើអ្វីទៅជាការធ្លាក់ ស ដែលមានការបង្ករោគនៅប្រដាប់បន្តពូជហើយឆ្លងតាមការរួមភេទ?
ការធ្លាក់សបែបនេះគឺអាចបណ្ដាលមកពី ជំងឺកាមរោគដូចជា ប្រមេះទឹកបាយ និង ទឹកថ្លា។ ប្រដាប់បន្តពូជ អាចមានការធ្លាក់ចេញនូវទឹកថ្លា ឬមានខ្ទុះ មានរួមជាមួយនឹងអាការៈឈឺចាប់ផ្នែកខាងក្រោមនៃពោះ ឬគ្មាន ឬក៏ធ្លាក់ស លាយឈាមក្រោយពេលរួមភេទ។ ជាទូទៅ ជំងឺប្រមេះទឹកបាយមិនសូវស្តែងចេញជារោគសញ្ញាទេ ចំនែកប្រមេះទឹកថ្លាវិញ អាចមានរោគសញ្ញាប្រហែល ៣០% នៅលើរាងកាយស្ត្រី។
2-តើការប្រព្រឹត្តដូចម្តេចដែលឱ្យនាំឱ្យមានការប្រឈមមុខក្នុងការកើតជំងឺធ្លាក់ស ទាំងពីរប្រភេទ?
- ការថែទាំសម្អាត ប្រដាប់បន្តពូជ មិនបានត្រឹមត្រូវ ដោយមិនបានប្រើប្រាស់ទឹកស្អាតលាងសម្អាតទ្វារមាស
- ការថែទាំសម្អាត ប្រដាប់បន្តពូជ ពេលមានរដូវ មិនត្រឹមត្រូវ ដោយមិនបានផ្លាស់ប្តូរសំឡីជាញឹកញាប់ និង មិនហាល សំលៀកបំពាក់ ជាពិសេសខោទ្រនាប់ ក្រោមកំដៅថ្ងៃ
- ចូលចិត្តស្លៀក រឹប ហប់ចង្អៀត ក្នុងការរស់នៅប្រចាំថ្ងៃ
- មានផ្ទុកមេរោគអេដ៏ ឬ ជំងឺទឹកនោមផ្អែម
- ផ្លាស់ប្ដូរដៃគូរួមភេទជារឿយៗ
- មានដៃគូរួមភេទច្រើន ឬ បានរួមភេទជាមួយដៃគូចៃដន្យ ឬអ្នករកស៊ីផ្លូវភេទ ដោយមិនប្រើប្រាស់ស្រោមអនាម័យ
- -ធ្លាប់មានជម្ងឺកាមរោគកាល
- -ដោះដូរការរួមភេទដើម្បីប្រាក់ ថ្នាំញៀន និងគ្រឿងស្រវឹង
- ចូលចិត្ត សាក់នៅលើស្បែក
- ចូលចិត្តផឹកសុរាគ្រឿងស្រវឹងឬ ថ្នាំញៀនមុនពេល ឬក្នុងកំឡុងពេលរួមភេទ
- ដៃគូមានដៃគូរួមភេទផ្សេងទៀតឬមានដៃគូភេទដូចគ្នា(បុរស រួមភេទជាមួយបុរស)
- ដៃគូមានផ្ទុកមេរោគអេដស៍ ឬកាមរោគ ឬចាក់គ្រឿងញៀន
3-ផលវិបាកនៃការធ្លាក់ស : ទាំងការធ្លាក់ស ដែលឆ្លង និងមិនឆ្លងតាមការរួមភេទ អាចបណ្តាលឱ្យមានផលវិបាកដូចខាងក្រោម :
- រលាកអាងត្រគាក
- ធ្វើឱ្យត្បៀតបំពង់ដៃស្បូន
- ធ្វើឱ្យអត់មានកូនធ្វើ
- ឱ្យមានកូនក្រៅស្បូន
- រលូតកូននៅត្រីមាសទី ១
- បែកទឹកភ្លោះ និង សម្រាលមុនកំនត់
- អាចចំលងទៅទារកក្នុងផ្ទៃ
- ទារកកើតមកអាចមានជំងឺកាមរោគពីកំណើត ជំងឺភ្នែក ជំងឺសួតជាដើម។
4-ទំនាក់ទំនងជំងឺអេដស៍និងជំងឺធ្លាក់សដោយកាមរោគ
វីរុសអេដស៍អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតយ៉ាងងាយស្រួលនៅពេលដែលមនុស្សម្នាក់រឺទាំងពីរនាក់មានជំងឺធ្លាក់ស ដោយកាមរោគដោយសារមានរលាកឬដំបៅដែលជាផ្លូវធ្វើឱ្យមេរោគអេដស៍ឆ្លងចូលបានយ៉ាងងាយ។ ជំងឺកាមរោគអាចជំរុញឱ្យមានការឆ្លងជំងឺអេដស៍កើនឡើងពី២ទៅ៩ដងនៅពេលដែលអ្នកជំងឺបានប៉ះពាល់នឹងវីរុស។
5-ការការពារខ្លួនអ្នកទល់នឹងជំងឺធ្លាក់ ស ក៏ដូចជាការការពារជម្ងឺកាមរោគ
វិធីល្អបំផុតក្នុងការបង្ការជម្ងឺធ្លាក់ ស ក៏ដូចជាកាមរោគ គឺការជៀសវាងការប្រឈមមុខទៅនឹងជម្ងឺនេះ ។ ភាពអាចប្រឈមមុខនឹងគ្រោះថ្នាក់នៃការចម្លងជម្ងឺកាមរោគអាចកាត់បន្ថយបានតាំងពីដំណាក់កាលដំបូងដោយ
- ថែទាំ អនាម័យប្រដាប់បន្តពូជ ឱ្យបានល្អ
- ពន្យារពេលក្នុងការចូលប្រលូកក្នុងសកម្មភាពរួមភេទ(យុវវ័យ)
- កាត់បន្ថយចំនួនដៃគូ
- ប្រើស្រោមអនាម័យក្នងពេលរួមភេទឱ្យបានត្រឹមត្រូវ និងជាប់លាប់។ អ្នកអាចរួមភេទដោយដៃ ដែលវិធីនេះផ្ដល់ការប្រឈមមុខនិងគ្រោះថ្នាក់ទាប។
- លើកទឹកចិត្តឱ្យមានបែបផែននៃជីវិត ដែលមានសុខភាពដើម្បីការពារជម្ងឺកាមរោគ ចៀសវាង ប្រើគ្រឿងស្រវឹង គ្រឿងញៀន ក្នុងពេលរួមភេទ
សូមអញ្ជើញមកកាន់គ្លីនិករ៉ាក់បើសិនជាមានការធ្លាក់ ស ដូចខាងលើ ដើម្បីទទួលបានការប្រឹក្សាពីពត៌មានលំអិតនិងទទួលបានការព្យាបាលត្រឹមត្រូវតាមវិជ្ជាជីវៈ។
រៀបចំដោយវេជ្ជ. សុខ ផានី ប្រធានគ្លីនិករ៉ាក់ បាត់ដំបង ២០២៣
មតិយោបល់